×

Premier League Preview៖ ការប្រកួតរវាង Arsenal ទល់នឹង West Ham

ក្រុមកាំភ្លើងធំ Arsenal ធ្វើជាម្ចាស់ផ្ទះទទួលក្រុមញញួរយក្ស West Ham United នៅយប់នេះ ខណៈក្រុមទាំងពីរ ប្រជែងគ្នាដណ្តើមយកចំណាត់ថ្នាក់កំពូលទាំង៤របស់ Premier League ។

ក្រុមកំពូលទាំង៣ ក្នុងក្របខណ្ឌ Premier League កំពុងមានគម្លាតឆ្ងាយ ខណៈពាក់កណ្តាលរដូវកាល ខិតជិតមកដល់ ដោយបន្សល់ទុកតែកៅអីតែ១សម្រាប់ការប្រកួត Champions League ។ Arsenal និង West Ham ខុសគ្នាតែពីរពិន្ទុប៉ុណ្ណោះ ប៉ុន្តែមានក្រុម Manchester United និង Tottenham កំពុងប្រជែងចំណាត់ថ្នាក់ Top 4 ផងដែរ។

សម្រាប់ Arsenal ការអវត្តមានដ៏គួរឱ្យកត់សម្គាល់បំផុត ក្នុងជ័យជម្នះ ៣-០ លើក្រុម Southampton កាលពីចុងសប្តាហ៍ គឺប្រធានក្រុម Pierre-Emerick Aubameyang ដោយសារបំពានវិន័យ ហើយនឹងអវត្តមានសម្រាប់ការប្រកួតយប់នេះទល់នឹង West Ham ។ លោក Mikel Arteta ក៏បានទម្លាក់ស្លាកប្រធានក្រុមរបស់ Aubameyang ។

ខ្សែការពារ Sead Kolasinac និងអ្នកចាំទីជម្រើសទីពីរ Bernd Leno មិនទាន់ច្បាស់ពីការបង្ហាញខ្លួនសម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៍នេះទេ ដោយសារស្ថានភាពរបួស។

ដោយឡែក West Ham មានបញ្ហារបួសដែលកំពុងកើនឡើងគឺតំបន់ការពារ។ Angelo Ogbonna របួសជង្គង់ពេញមួយរដូវកាល ហើយខ្សែការពារកណ្តាល Kurt Zouma និង Ben Johnson ជួបប្រទះជាមួយនឹងបញ្ហាសរសៃពួរ។

ការបន្តអវត្តមានរបស់ Ryan Fredericks មិនសូវជាបញ្ហាចោទទេ ប៉ុន្តែខ្សែការពារឆ្វេង Aaron Cresswell គឺជាការបាត់បង់កម្លាំងយ៉ាងសំខាន់សម្រាប់ការប្រកួត ៤លើកចុងក្រោយនេះ បន្ទាប់ពីបានប៉ះទង្គិចគ្នាយ៉ាងឈឺចាប់ជាមួយនឹងបង្គោលទី ពេលប៉ះ Manchester City ។

Arsenal បានចាញ់តែ១លើកប៉ុណ្ណោះ ក្នុងការជួបគ្នា ១២លើកចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុម West Ham នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ ក្រុមកាំភ្លើងធំ មានកំណត់ត្រាដ៏អស្ចារ្យ ជាមួយនឹងការឈ្នះ ៦៩លើកលើក្រុម West Ham (៣៥លើក) ដោយស្មើគ្នា ៤០លើក ក្នុងសតវត្សចុងក្រោយ ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Arsenal ដោយប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Aaron Ramsdale (GK); Takehiro Tomiyasu (RB), Ben White (CB), Gabriel (CB), Kieran Tierney (LB); Thomas Partey (CM), Albert Sambi Lokonga (CM), Martin Odegaard (AM); Bukayo Saka (RW), Alexandre Lacazette (ST), Gabriel Martinelli (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ West Ham ដោយប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Lukasz Fabianski (GK); Vladimir Coufal (RB), Craig Dawson (CB), Issa Diop (CB), Arthur Masuaku (LB); Tomas Soucek (CM), Declan Rice (CM), Manuel Lanzini (AM); Jarrod Bowen (RW), Michail Antonio (ST), Pablo Fornals (LW)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួម៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Arsenal ២-១ West Ham ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖
-Norwich City ប៉ះ Aston Villa ថ្ងៃពុធ ទី១៥ ធ្នូ ម៉ោង២:៤៥នាទីយប់
-Arsenal ប៉ះ West Ham ថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ ម៉ោង ៣:០០ ទៀបភ្លឺ
-Liverpool ប៉ះ Newcastle ថ្ងៃសុក្រ ទី១៧ ធ្នូ ម៉ោង ៣:០០ ទៀបភ្លឺ
កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍!!

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង