ខ្សែបម្រើ Dele Alli អាចចាកចេញក្លិប Tottenham Hotspur នាខែមករា ឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ពីដឹងច្បាស់ថា ខ្លួនមិនស្ថិតក្នុងគម្រោងប្រើប្រាស់របស់គ្រូបង្វឹកថ្មីលោក Antonio Conte ។
ជាការពិតណាស់ កីឡាករវ័យ២៥ឆ្នាំរូបនេះ កាន់តែដឹងច្បាស់ពីស្ថានភាពរបស់ខ្លួន ក្រោមការដឹកនាំរបស់លោក Conte ជាក់ស្ដែងរយៈពេល២សប្ដាហ៍កន្លងមកនេះ រូបគេបានចូលលេងត្រឹមតែ៥៧នាទីប៉ុណ្ណោះ។
យោងតាមប្រភពពីក្លិប Tottenham Hotspur បានឱ្យដឹងដែរថា តទៅមុខ Dele Alli កាន់តែពិបាករកនាទីលេងថែមទៀត ព្រោះថាអ្នកចាត់ការសញ្ជាតិអ៊ីតាលីមិនបានចាត់ទុករូបគេជាកីឡាករសំខាន់ក្នុងក្រុមឡើយ។
យ៉ាងណាមិញ ប្រធានក្លិប Spurs លោក Daniel Levy ដែលធ្លាប់មិនអនុញ្ញាតឱ្យ Alli ចាកចេញកាលពីរដូវក្ដៅមុន ពោលគឺបានបដិសេធសំណើរបស់ក្លិប PSG តែពេលនេះ លោកបានបើកភ្លើងខៀវដល់កីឡាករ ដើម្បីស្វែងរកទ្រនំថ្មី។ ក្លិបនឹងទទួលយកការដាក់សំណើពីក្លិបផ្សេងៗ ហើយបើក្នុងលក្ខខណ្ឌខ្ចីជើង ទំនងជាមានសង្ឃឹមខ្ពស់។
ទន្ទឹមនឹងនេះ ក្លិប Newcastle ជាក្លិបនាំមុខមួយ ក្នុងការចុះហត្ថលេខាយក Alli ប៉ុន្ដែ Spurs ទំនងចង់ឱ្យកីឡាកររបស់ពួកគេ ទៅលេងនៅឯលីគក្រៅពី Premier League ជាង។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕