ការប្រកួតនៅ Premier League របស់ Watford នៅក្រៅដីជាមួយក្រុម Burnley នៅយប់មិញ ត្រូវបានពន្យារពេល បន្ទាប់ពីការផ្ទុះឡើងនៃកូវីដ១៩ ក្នុងចំណោមសមាជិកក្រុម Watford ។
សេចក្តីថ្លែងការណ៍ពី Premier League បាននិយាយថា Watford នឹងមិនអាចបំពេញការប្រកួតបានទេ ដោយសារតែចំនួនកីឡាករក្រុមដំបូង មិនគ្រប់គ្រាន់។
ការប្រកួតនេះ គឺជាការប្រកួតទីពីរក្នុង Premier League ដែលត្រូវបានលុបចោលក្នុងសប្តាហ៍នេះ បន្ទាប់ពីការពន្យារពេលជំនួបរវាង Manchester United ទល់នឹងក្រុមម្ចាស់ផ្ទះ Brentford ។
ការសម្រេចនេះ កើតឡើងនៅថ្ងៃតែមួយដែលលោក Brendan Rodgers បានរិះគន់ Premier League ចំពោះការបដិសេធក្នុងការពន្យារពេលការប្រកួតរបស់ Leicester ជាមួយ Tottenham Hotspur។
កាលពីថ្ងៃចន្ទ Premier League បានប្រកាសពីករណីវិជ្ជមានវីរុសថ្មីចំនួន ៤២នាក់ក្នុងចំណោមកីឡាករ និងបុគ្គលិករបស់ក្លិបនានា ដែលជាតួលេខខ្ពស់បំផុតប្រចាំសប្តាហ៍ ដែលបានកត់ត្រាចាប់តាំងពីការចេញផ្សាយលទ្ធផលតេស្ត នៅខែឧសភាឆ្នាំមុនមក។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕