អតីតខ្សែប្រយុទ្ធ លោក Wayne Rooney ដែលបច្ចុប្បន្នកំពុងដឹកនាំក្លិប Derby County នៅក្របខណ្ឌ Championship ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតនៅក្នុងជំហរ ដើម្បីក្លាយជាអ្នកចាត់ការថ្មីរបស់ក្លិប Everton ប្រសិនបើពួកគេសម្រេច បញ្ចប់តំណែងអ្នកចាត់ការបច្ចុប្បន្ន លោក Rafa Benitez នោះ។
Rooney ដែលធ្លាប់ចំណាយពេលលេង នៅឯទឹកដី Goodison Park ក្នុងនាមជាកីឡាករ កំពុងតែមានទំនាក់ទំនងក្រៅផ្លូវការជាមួយ Everton ស្របពេលសម្ពាធកំពុងតែកើនឡើងខ្លាំង ទៅលើលោក Benitez ។
ក្រុមរបស់លោក Benitez ទើបតែឈ្នះមួយប្រកួតប៉ុណ្ណោះ ចំណោម ១០ ប្រកួតចុងក្រោយ ហើយអ្នកគាំទ្រកំពុងបង្ហាញភាពមិនពេញចិត្តយ៉ាងខ្លាំង ទៅលើអតីតគ្រូបង្វឹករបស់ក្រុមហង្សក្រហម Liverpool រូបនេះ ដែលជាហេតុធ្វើឱ្យអនាគតរបស់លោក កាន់តែមានភាពមិនច្បាស់លាស់ខ្លាំងឡើង នៅមុនឆ្នាំ២០២២ ចូលមកដល់។
មិនតែប៉ុណ្ណោះ ម្ចាស់ភាគហ៊ុនធំរបស់ក្លិប គឺលោក Farhad Moshiri ហាក់មានភាពអស់សង្ឃឹម ជាមួយគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ហើយកំពុងតែពិចារណា ទៅលើជម្រើសគ្រូបង្វឹកថ្មី សម្រាប់មកជំនួសតំណែងនេះវិញ។
សូមបញ្ជាក់ថា Everton ពេលនេះកំពុងឈរក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន១៨ពិន្ទុ ក្រោយឆ្លងកាត់១៦ប្រកួតកន្លងមក។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕