×

កីឡាករ និងបុគ្គលិកក្លិបនៅ Premier League ត្រូវធ្វើតេស្តកូវីដ១៩ រាល់ថ្ងៃដើម្បីអាចចូលកន្លែងហ្វឹកហាត់

កីឡាករ និងបុគ្គលិកក្លិបទាំងអស់នៅក្របខណ្ឌ Premier League នឹងត្រូវធ្វើតេស្តរកកូវីដ១៩រៀងរាល់ថ្ងៃដើម្បីអាចចូលកន្លែងហ្វឹកហាត់ក្រោមវិធានការថ្មី ដែលសកម្មភាពនេះ សំដៅទប់ស្កាត់ការកើនឡើងករណីឆ្លងកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មី អូមីក្រុង ។

កាលពីពេលថ្មីៗនេះ ស្ថាប័ន Premier League បានបញ្ជាក់កំណត់ត្រាឆ្លងកូវីដ ៤២ករណីក្នុងរយៈពេល៧ថ្ងៃចុងក្រោយ ដែលជាតួលេខខ្ពស់បំផុត ចាប់តាំងពីរដូវកាល ២០១៩-២០។
ការផ្ទុះឡើងក្នុងក្រុម Tottenham Hotspur និង Manchester United បានបង្ខំឱ្យមានការពន្យារពេលការប្រកួតលីគចំនួន ២ ក្នុងរយៈពេល ៣ថ្ងៃ ខណៈក្រុម Brighton, Leicester, Aston Villa និង Norwich សុទ្ធតែប្រកាសករណីឆ្លងក្នុងក្រុមរបស់ខ្លួនផងដែរ។

បន្ថែមពីលើការធ្វើតេស្តប្រចាំថ្ងៃ កីឡាករ និងបុគ្គលិក នឹងត្រូវធ្វើតេស្ត PCR យ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍។ គេរំពឹងថាវិធានការនេះ នឹងមានប្រសិទ្ធភាពទប់ស្កាត់ការរីករាលដាលនៃវីរុសបំប្លែងថ្មី អូមីក្រុង ។ ហើយការពាក់ម៉ាស និងរក្សាគម្លាតសង្គម ក៏ត្រូវបានណែនាំផងដែរ។

ទន្ទឹមជាមួយគ្នានេះ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ចាប់ពីថ្ងៃ១៥ ខែធ្នូ តទៅ អ្នកគាំទ្រត្រូវតែបង្ហាញបណ្ណចាក់វ៉ាក់សាំង២ដូស ឬការតេស្តអវិជ្ជមាន មុនអាចចូលទស្សនាការប្រកួតកីឡាក្នុងកីឡដ្ឋាន ដែលបានកំណត់ចំនួនមនុស្សជាង១ម៉ឺននាក់ប៉ុណ្ណោះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង