កីឡាករ Antonio Rudiger របស់ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថា កំពុងទាមទារដំឡើងប្រាក់ឈ្នួលដ៏ច្រើន ដើម្បីបន្តរួមរស់ជាមួយក្រុមតោខៀវ នៅភាគខាងលិចទីក្រុងឡុងដ៍។ យ៉ាងណា ក្រុមតោខៀវ នៅតែកំពុងថ្លឹងថ្លែងថាតើត្រូវព្រមតាមសំណើរបស់កីឡាករអាល្លឺម៉ង់ឬទេ ស្របពេលដែលក្រុម Real Madrid ត្រូវបានរាយការណ៍ថា កំពុងត្រៀមចុះហត្ថលេខាយកខ្សែការពាររូបនេះ នៅទីផ្សារដោះដូរនាខែមករា។
Rudiger ហាក់មិនទាន់ប្រញាប់បន្តកុងត្រាជាមួយក្លិបដែលមានមូលដ្ឋាននៅ Stamford Bridge ទេ ក្រោមការដឹកនាំរបស់ Thomas Tuchel ។ នៅអាយុ ២៨ឆ្នាំ ខ្សែការពារកណ្តាលនេះ មានភាពសក្តិសមឥតខ្ចោះនៅក្នុងប្រព័ន្ធការពារកណ្ដាល៣របស់ Chelsea ។
ក្រុមជើងខ្លាំងប្រចាំទ្វីបអឺរ៉ុប ប្រឈមនឹងហានិភ័យនៃការចាកចេញរបស់ Rodiger ដោយឥតតម្លៃផ្ទេរ នៅឆ្នាំ២០២២។
យោងទៅតាមសារព័ត៌មាន Sport Bild ការទាមទារប្រាក់ឈ្នួលពិតប្រាកដរបស់ Rodiger ស្ថិតនៅចន្លោះ ២៣០.០០០ផោនក្នុងមួយសប្តាហ៍ ទៅ ២៩០.០០០ផោនក្នុងមួយសប្តាហ៍។
យ៉ាងណាមិញ ប្រសិនបើក្រុមតោខៀវមិនព្រមទេនោះ Real Madrid អាចជាបេក្ខភាពដែលចុះហត្ថលេខាក្នុងការផ្ទេរខ្សែការពាររូបនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕