×

AT Madrid ចង់យកខ្សែប្រយុទ្ធ Anthony Martial ពី Man United

ក្លិបជើងឯក La Liga រដូវកាលចាស់ គឺ Atletico Madrid នៅការប្រកួតវគ្គ ១៦ ក្រុម UCL ខាងមុខ ពួកគេកំណត់មកត្រូវជួបក្លិបយក្សអង់គ្លេស គឺ Man Utd ដែលត្រូវប្រកួតនាពាក់កណ្តាលខែកុម្ភៈ។
តែយ៉ាងណា រវាងក្លិបទាំងពីរ មុនឡើងទីលានប៉ះគ្នា ពួកគេ អាចនឹងមានជជែកគ្នាជាមុនអំពីរឿងដោះដូរកីឡាករត្រឹមខែក្រោយនេះ។

ដោយឮថា ក្លិប Atletico ដឹកនាំដោយអ្នកចាត់ការលោក Diego Simeone កំពុងចាប់ចិត្តមកលើខ្សែប្រយុទ្ធបារាំង Anthony Martial ក្រោយទទួលដំណឹង កីឡាករចង់ចាកចេញនៅទីផ្សារដោះដូររដូវរងា ឆ្នាំ២០២២។ នេះបើតាមសារព័ត៌មាន Eurosport បានចុះផ្សាយ។

សម្រាប់ខ្សែប្រយុទ្ធ Martial គេសេសសល់កុងត្រា ដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ហើយអាចមានថ្លៃខ្លួនប្រមាណ ៣០ លានផោន។ យ៉ាងណាប្រសិន AT Madrid មិនចង់ចាយលុយ ពួកគេ ក៏ទំនងជាមានជម្រើសប្រើប្រាស់កីឡាករក្នុងក្រុម ទៅដោះដូរស្មើផងដែរ ព្រោះកន្លងមកក៏ឮ Man United ចាប់អារម្មណ៍កីឡាករនៃក្លិបអេស្ប៉ាញមួយចំនួនដូចគ្នា។

គួរបញ្ជាក់ដែរថា Martial នៅរដូវកាល ២០២១-២២ គេមិនសូវទទួលបានឱកាសបង្ហាញខ្លួនឡើយ ដោយតំណែងរបស់គេ លើទីលានត្រូវបានជំនួសដោយ Cristiano Ronaldo សឹងតែគ្រប់ការប្រកួត។ គិតជាចំនួននាទីសុទ្ធ គេទើបឈរជើងលើទីលានបាន ៣៥៩ នាទី រកបាន ១ គ្រាប់ប៉ុណ្ណោះឱ្យក្រុមលោក Ralf Rangnick ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង