×

Premier League Preview៖ ការប្រកួតរវាង Aston Villa ទល់នឹង Burnley ផ្សាយបន្តផ្ទាល់នៅ MyTV

លោក Steven Gerrard នឹងដឹកនាំ Aston Villa ទទួលស្វាគមន៍ក្រុម Burnley ដែលជួបការលំបាក ក្នុងការប្រកួតក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍នេះ សម្រាប់សប្ដាហ៍ទី១៨។

ខណៈពេល Villa ទទួលបានជ័យជម្នះជាលើកទី៤ ក្នុង ៦ប្រកួតក្រោមការដឹកនាំរបស់ Gerrard ការប្រកួតរបស់ក្រុម Burnley នៅពាក់កណ្តាលសប្តាហ៍ទល់នឹងក្រុម Watford ត្រូវបានពន្យារពេល មុនពេលចាប់ផ្តើមការប្រកួតដោយសារតែការផ្ទុះឡើងនៃមេរោគកូវីដ១៩ នៅក្នុងក្រុមភ្ញៀវ។

Aston Villa មានកីឡាករដែលឆ្លងកូវីដ១៩នៅសប្តាហ៍នេះ ដោយបានបាត់បង់ Anwar El Ghazi និងអ្នកចាំទីជម្រើសទីពីរ Jed Steer បន្ទាប់ពីការធ្វើតេស្តវិជ្ជមាន រួមជាមួយនឹងបុគ្គលិកពីរនាក់។ Morgan Sanson បានខកខានការឈ្នះពាក់កណ្តាលសប្តាហ៍លើ Norwich City ជាមួយនឹងជំងឺដែលមិនទាក់ទងនឹងកូវីដ១៩។ ខ្សែបម្រើស្លាប Bertrand Traore និង Leon Bailey ទាំងពីរនាក់ ត្រូវសម្រាកព្យាបាលរបួសសាច់ដុំរហូតដល់ក្រោយបុណ្យណូអែល ខណៈ Marvelous Nakamba របួសជង្គង់ដែលទាមទារការត្រួតពិនិត្យពីអ្នកឯកទេស។

Burnley មានកីឡាករ Maxwel Cornetk កំពុងជាសះស្បើយពីរបួសភ្លៅ។ កីឡាករ Dale Stephens ត្រលប់មកវិញ ហើយ Connor Roberts បានត្រឡប់មកពីមន្ទីរពេទ្យវិញ បន្ទាប់ពីឆ្លងមេរោគកូវីដ១៩។ ទោះជាយ៉ាងណាក៏ដោយ កីឡាករអន្តរជាតិវែល Connor Roberts ដូចជា Ashley Barnes (ភ្លៅ) នឹងខកខានក្នុងការប្រកួតនេះ។

Burnley បានចាញ់តែមួយលើកគត់ ក្នុងចំណោមការជួបគ្នាទាំង៦លើកចុងក្រោយរវាងក្រុមទាំងពីរ ដែលកើតឡើងក្នុងរយៈពេល ៧ឆ្នាំចុងក្រោយនៃការប្រកួតបាល់ទាត់លីគកំពូល។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Aston Villa ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Emi Martinez (GK); Matty Cash (RB), Ezri Konsa (CB), Tyrone Mings (CB), Matt Targett (LB); John McGinn (CM), Douglas Luiz (CM), Jacob Ramsey (CM); Emi Buendia (RW), Ollie Watkins (ST), Ashley Young (LW)

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Burnley ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

Nick Pope (GK); Matt Lowton (RB), James Tarkowski (CB), Ben Mee (CB), Charlie Taylor (LB); Johann Berg Gudmundsson (RM), Josh Brownhill (CM), Ashley Westwood (CM), Dwight McNeil (LM); Chris Wood (ST), Maxwel Cornet (ST)

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Aston Villa ២-០ Burnley ។

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

-Aston Villa ប៉ះ Burnley ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២២:០០ នៅ MyTV
-Wolves ប៉ះ Chelsea ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២១:០០ នៅ CTN
– Tottenham Hotspur ប៉ះ Liverpool ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២៣:៣០ នៅ MyTV

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង