×

អ្នកចាំទី Dean Henderson មានគម្រោងចាកចេញពីក្លិប Manchester United

អ្នកចាំទី Dean Henderson មានគម្រោងចាកចេញពីក្លិប Manchester United។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail។

មូលហេតុនៃការចាកចេញរបស់កីឡាករវ័យ២៤ឆ្នាំនេះ គឺដោយសារតែរូបគេមិនមានឱកាសលេងនៅទឹកដី Old Trafford។ ជាក់ស្តែង នៅរដូវកាលនេះ Henderson ចូលធ្វើជាអ្នកចាំទីឱ្យ Man Utd បាន ២ប្រកួតប៉ុណ្ណោះ។ មួយវិញទៀត រូបគេមិនស្ថិតក្នុងជម្រើសរបស់អ្នកចាត់ថ្មី Ralf Rangnick នោះឡើយ ដោយអ្នកចាត់ការជនជាតិអាល្លឺម៉ង់ តែងតែជ្រើសយកអ្នកចាំទីអេស្ប៉ាញ David De Gea ជានិច្ច។
ដូច្នេះហើយ Dean Henderson ដែលចង់បាននាទីចូលលេងជាប្រចាំនោះ បានបង្ហាញគម្រោងចាកចេញពីក្លិប Manchester United នាពេលទីផ្សារដោះដូរកីឡាកររដូវរងា ឬ រដូវក្តៅខាងមុខ។

ក្នុងនោះដែរ ការចង់ទៅលេងនៅទ្រនំថ្មីរបស់ Dean Henderson គឺអាស្រ័យលើក្លិបណា ដែលទាក់ទងចង់បាន និងជាក្លិបដែលឱ្យតម្លៃខ្លួន និងក៏ដូចជាប្រាក់ខែល្អជាងគេ។

ដោយឡែក ក្លិប Ajax ត្រូវបានរាយការណ៍ថា កំពុងផ្សារភ្ជាប់ទៅនឹងការចង់បាន Dean Henderson ហើយនឹងត្រៀមដាក់សំណើនាពេលឆាប់ៗនេះហើយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង