×

ការប្រកួត ៥ គូនៅសប្ដាហ៍ទី១៨ នៃក្របខណ្ឌ Premier League ត្រូវបានពន្យារពេលដោយសារកូវីដ១៩ឆ្លងកាន់តែច្រើន

ការប្រកួត Premier League ចំនួន ៥ គូ ត្រូវបានពន្យារពេល នៅចុងសប្តាហ៍នេះ ដោយសារការរីករាលដាលនៃកូវីដ១៩។

បន្ទាប់ពីមានការប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រកួតរវាង Manchester United ទល់នឹង Brighton នៅថ្ងៃសៅរ៍ត្រូវបានពន្យារពេលនោះ អ្នករៀបចំ Premier League បានបញ្ជាក់ថា ការប្រកួតចំនួន ៤ទៀត នឹងត្រូវពន្យារពេលដូចគ្នា។ ការប្រកួតទាំង៤គូ រួមមាន៖

-Southampton ប៉ះ Brentford
-Watford ប៉ះ Crystal Palace
-West Ham United ប៉ះ Norwich City
-Everton ប៉ះ Leicester City

ទោះបីជាមានការពន្យារពេលក៏ដោយ ក៏ Premier League មិនបានផ្អាកទាំងស្រុងសម្រាប់គូដែលនៅសល់នៅចុងសប្តាហ៍នេះទេ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “រាល់ការប្រកួតផ្សេងទៀត ដែលនឹងត្រូវលេងនៅចុងសប្តាហ៍នេះ គ្រោងនឹងដំណើរការតាមការគ្រោងទុក”។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង