×

Premier League Preview៖ ការប្រកួតរវាង Spurs ទល់នឹង Liverpool ផ្សាយបន្តផ្ទាល់នៅ MyTV

Tottenham Hotspur នឹងមានភារកិច្ចក្នុងការធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Liverpool ដែលកំពុងឡើងជើង នៅថ្ងៃអាទិត្យនេះ។

ការពន្យារពេលដោយសារកូវីដ១៩ បានធ្វើឱ្យ Spurs ខកខានការប្រកួត ចាប់តាំងពីឈ្នះ Norwich នៅដើមខែធ្នូ។ Liverpool បានលេង និងឈ្នះ ៣ ប្រកួត ហើយបច្ចុប្បន្នកំពុងឈរនៅពីក្រោយក្រុមកំពូលតារាង Manchester City មួយពិន្ទុ។

 

ក្រុម Tottenham បានបន្តការហ្វឹកហាត់ឡើងវិញនៅថ្ងៃពុធ មុនពេលការប្រកួតចុងក្រោយរបស់ពួកគេជាមួយនឹងក្រុម Leicester ដែលត្រូវបានពន្យារពេល ជាមួយនឹងកីឡាករចំនួន ១៦ នាក់ចូលហ្វឹកហាត់។ Sergio Reguilon គឺ​ជា​ផ្នែក​មួយ​នៃ​ក្រុម​នេះ ប៉ុន្តែ​បាន​រង​របួស​កាល​ប៉ះ​ជាមួយ Norwich ដែល​ធ្វើឱ្យគេមិនទាន់ច្បាស់សម្រាប់ការប្រកួតថ្ងៃអាទិត្យនេះ។ ការជាសះស្បើយរបស់ Giovani Lo Celso ជាដំណឹងល្អ ប៉ុន្តែមិត្តរួមជាតិរបស់គេ Cristian Romero ត្រូវអវត្តមានរហូតដល់ឆ្នាំ២០២២។

 

Liverpool មាន​កីឡាករដែលអវត្តមានដោយ​ឆ្លង​កូវីដ​១០ សម្រាប់​ការ​ទទួល​បាន​ជ័យ​ជម្នះ​ពាក់​កណ្តាល​សប្តាហ៍​យ៉ាង​ស្រួល​លើ​ក្រុម Newcastle United ខណៈ Curtis Jones, Fabinho និង Virgil van Dijk អង្គុយ​នៅ​បម្រុង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Jurgen Klopp អាចស្វាគមន៍ការត្រលប់មកវិញរបស់ Roberto Firmino ក្នុងជម្រើសដំបូង ចាប់តាំងពីដើមខែវិច្ឆិកា បន្ទាប់ពីគេបានប្ដូរចូលទល់នឹងក្រុម Newcastle ។

 

ការបាក់ឆ្អឹងថ្ពាល់របស់ Nathaniel Phillips នឹងធ្វើឱ្យគេអវត្តមានសម្រាប់រយៈពេលដែលនៅសល់នៅឆ្នាំ២០២១ ប៉ុន្តែរបួសជង្គង់របស់ Divock Origi ក្នុងការហ្វឹកហាត់គឺមិនសូវធ្ងន់ធ្ងរទេ។

 

Liverpool មាន​កំណត់ត្រា​ល្អ​ជាង​គេ​ក្នុង​ការ​ជួប​ជាមួយ Spurs ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ឈ្នះ ៨៧ដង និងចាញ់ ៤៨ដង។ ហង្ស​ក្រហម​បាន​ទទួល​ជ័យ​ជម្នះ ៧លើក​ជាប់​គ្នា​។

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Spurs ដែលអាចប្រើប្រាស់ទម្រង ៣-៤-៣ ៖

 

Hugo Lloris (GK), Sanchez (CB), Dier (CB), Davies (CB); Emerson (RWB), Hojbjerg (CM), Winks (CM), Ryan Sessegnon (LWB); Steven Bergwijn (RW), Kane (ST), Alli (LW)

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Liverpool ដែលអាចប្រើប្រាស់ទម្រង ៤-៣-៣ ៖

 

Alisson (GK); Alexander-Arnold (RB), Matip (CB), Ibrahima Konate (CB), Robertson (LB; Alex Oxlade-Chamberlain (CM), Henderson (CM), Thiago Alcantara (CM); Mohamed Salah (RW), Jota (ST), Mane (LW)

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Spurs ០-២ Liverpool ។

 

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

 

-Aston Villa ប៉ះ Burnley ថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២២:០០ នៅ MyTV

-Wolves ប៉ះ Chelsea ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២១:០០ នៅ CTN

-Tottenham Hotspur ប៉ះ Liverpool ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២៣:៣០ នៅ MyTV

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង