×

ចេញសេចក្តីសម្រេចឱ្យ Tottenham Hotspur ធ្លាក់ពីការប្រកួត Europa Conference League

Tottenham Hotspur បានធ្លាក់ពីប្រកួត Europa Conference League ក្រោយស្ថាប័ន UEFA បានចេញសេចក្ដីសម្រេចឱ្យ Rennes ឈ្នះ ៣-០ ដោយមិនបាច់ប្រកួតសងនៃប្រកួតចុងក្នុងពូល G ដោយថា ខាង Spurs ជាអ្នកសម្រេចបោះបង់ការប្រកួតនេះដោយខ្លួន។

ជាការពិត នៅជុំចុងក្រោយវគ្គចែកពូល G សម្រាប់ Spurs គឺត្រូវយកឈ្នះទៅលើ Rennes ទើបអាចឆ្លងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុម Vitesse និង Mura។ តែជំនួបរវាង Spurs នឹង Rennes តាំងពីថ្ងៃទី០៩ ខែធ្នូមិនអាចកើតឡើងបាន ព្រោះកីឡាករ Spur ចំនួន៨នាក់ និងបុគ្គលិក៥នាក់ បានឆ្លងកូវីដ-១៩ ហើយ Spurs ក៏បានប្រកាសលើកការប្រកួត ទាំងមុនពេល UEFA បានអនុញ្ញាតទៅទៀត។

ការប្រកួតរវាងក្រុមទាំង២មិនអាចរកថ្ងៃប្រកួតសងវិញបាន UEFA ក៏បានសម្រេចឱ្យ Spurs ចាញ់ការប្រកួតតែម្តង។
បើតាមច្បាប់វិន័យរបស់ UEFA ក្នុងពេលនេះពាកព័ន្ធនឹងកូវីដ១៩គឺ ក្រុមណាដែលមានកីឡាករ ១៣រូប រាប់បញ្ចូលទាំងអ្នកចាំទី មានកាយសម្បទារឹងមាំ មិនឆ្លងជំងឺនេះ ក្រុមនោះត្រូវតែចូលការប្រកួត មិនស្នើសុំការប្រកួតឲ្យពន្យារពេលបានឡើយ។

ដូច្នេះលទ្ធផលសម្រេចក្នុងពូល G គឺ Rennes ឈរលេខ ១ មាន ១៤ ពិន្ទុ ស្របពេលដែល Vitesse ឈរលេខ ២ មាន ១០ ពិន្ទុ សល់ឱកាសទៅប្រជែងនៅវគ្គ Play-offs ខណៈដែល Spurs និង Mura ឈរលេខ ៣ និងលេង ៤ ត្រូវធ្លាក់ចេញពីការប្រកួត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង