×

Cristiano Ronaldo កំពុងតែសាងសង់ភូមិគ្រឹះតម្លៃ ៩លានដុល្លារសម្រាប់ពេលចូលនិវត្តន៍

Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា កំពុងសាងសង់ភូមិគ្រឹះតម្លៃ ៧ លានផោន (ប្រហែល ៩,២លានដុល្លារអាមេរិក) នៅតំបន់ឆ្នេរដែលស្ថិតនៅភាគខាងលិចទីក្រុង Lisbon សម្រាប់គ្រួសាររបស់គេ នៅពេលខ្លួនចូលនិវត្តន៍។

សារព័ត៌មាន Dailymail បានរាយការណ៍ថា ខ្សែប្រយុទ្ធ Manchester United វ័យ ៣៦ឆ្នាំបានទិញដី នៅសង្កាត់ Quinta da Marinha ទីក្រុង Cascais នៅឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសព័រទុយហ្គាល់ ដែលជាតំបន់ដីមានតម្លៃថ្លៃ។

សូមជម្រាបថា តារា បាល់ទាត់របស់ក្រុមបិសាច ក្រហម Manchester United បានទិញភូមិគ្រឹះតម្លៃថ្លៃបំផុតមិនធ្លាប់មាន ក្នុងទីក្រុង Lisbon កាលពីឆ្នាំ២០២០ ដោយបានចំណាយប្រាក់ ៦,៥លានផោន។ ភូមិគ្រឹះនេះ មានទំហំ ៣.១០០ម៉ែត្រការ៉េ នៅតំបន់ Avenida da Liberdade ជាមួយ នឹង កន្លែង ហាត់ប្រាណ និង អាងហែលទឹកក្នុងផ្ទះតែម្ដង។ ចម្ងាយពីផ្ទះនេះ ទៅភូមិគ្រឹះថ្មី ដែលសាងសង់នៅទីក្រុង Cascais ត្រូវចំណាយពេលកន្លះម៉ោងក្នុងការធ្វើដំណើរ។

អតីតកីឡាកររបស់ក្លិប Sporting Lisbon, Real Madrid និង Juventus ក៏ជាម្ចាស់អាផាតមិនមួយកម្ពស់ ៧ ជាន់នៅសង្កាត់ Funchal លើកោះ Madeira ប្រទេសព័រទុយហ្គាល់ ជាកន្លែងដែលម្តាយរបស់គេ ឈ្មោះ Dolores អាយុ ៦៦ឆ្នាំ និងបងប្រុស ឈ្មោះ Hugo កំពុងរស់នៅទីនោះ។

Ronaldo រួមជាមួយនឹងមិត្តស្រី ឈ្មោះ Georgina Rodriguez និងកូនៗទាំងបួនរបស់គេ ក៏ជាម្ចាស់វីឡាប្រណីតនៅទីក្រុង Turin ប្រទេសអ៊ីតាលី តាំងពីគេបានទៅឱ្យក្លិប Juventus និងជាម្ចាស់ភូមិគ្រឹះតម្លៃ ៤,៨លានផោននៅតំបន់ La Finca នៅជិតទីក្រុង Madrid ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង