×

Pep Guardiola បញ្ជាក់ពីការដាក់ពិន័យលើ Jack Grealish និង Phil Foden

អ្នកចាត់ការទូទៅរបស់ Manchester City លោក Pep Guardiola បានបញ្ជាក់ថា Jack Grealish និង Phil Foden ត្រូវបានដកចេញពីបញ្ជីឈ្មោះក្រុមក្នុងថ្ងៃប្រកួតជាមួយ Newcastle United ដោយហេតុផលវិន័យ។

សារព័ត៌មាន BBC បានរាយការណ៍ថា រឿងនេះកើតឡើង បន្ទាប់ពី Grealish និង Foden បានលួចដើរលេងពេលយប់ភ្លាមៗ បន្ទាប់ពីការឈ្នះ ៧-០ ថ្មីៗនេះរបស់ Man City លើ Leeds United ក្នុងក្របខណ្ឌ Premier League ។ លោក Pep Guardiola បាននិយាយថា គាត់តែងតែឃ្លាំមើលលើអាកប្បកិរិយារបស់កីឡាកររបស់គាត់។

កីឡាករជម្រើសជាតិអង់គ្លេសទាំងពីរនាក់ គឺជាតួអង្គសំខាន់សម្រាប់ក្រុមរបស់លោក Guardiola ។ លោកបាននិយាយថា៖ “ខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះអាកប្បកិរិយានៅលើ និងក្រៅទីលាន។”

“ហើយនៅពេលចេញពីទីលាន បើពួកគេធ្វើរឿងមិនត្រឹមត្រូវ ពួកគេមិនសមបានលេងទេ។”

“ដូច្នេះពួកគេត្រូវតែផ្តោតអារម្មណ៍គ្រប់ពេលវេលា ទោះមានការរំខាននៅក្នុងបុណ្យណូអែល និងអ្វីគ្រប់យ៉ាងដែលកើតឡើង អ្នកនៅតែត្រូវផ្តោតអារម្មណ៍”។

សម្រាប់ Grealish ត្រូវបានមើលឃើញថាជាកីឡាករលំដាប់ពិភពលោកម្នាក់អំឡុងពេលលេងនៅក្រុម Aston Villa ប៉ុន្តែកីឡាករវ័យ២៦ឆ្នាំរូបនេះ មិនបានបង្ហាញទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួនជាមួយក្រុមមេឃខៀវនៅឡើយទេ រហូតមកដល់ពេលនេះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង