លោក Diego Simeone នឹងអនុញ្ញាតឱ្យខ្សែការពារ Kieran Trippier ចាកចេញទៅចូលរួមជាមួយ Newcastle United បើសិនជា Atletico Madrid អាចទទួលបានតម្លៃតាមតម្រូវការគឺ១៥លានផោន និងស្វែងរកអ្នកជំនួសបាន។
Simeone បានផ្តល់តម្លៃដល់កីឡាករវ័យ៣១ឆ្នាំយ៉ាងខ្លាំង ក្រោយជួយឱ្យ Atletico Madrid គ្រងជើងឯក La Liga កាលពីរដូវកាលមុន។ នារដូវកាលនេះ Atletico Madrid ឈ្នះបានត្រឹម ២ ក្នុងចំណោម ៥ ប្រកួតចុងក្រោយក្រោយអវត្តមាន Trippier ដោយសារបញ្ហារបួស។ ប៉ុន្តែប្រសិនបើនាយកផ្នែកបាល់ទាត់របស់ Atletico Madrid លោក Andrea Berta អាចនាំយកខ្សែការពារស្តាំថ្មីបាននោះ Simone ត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឱ្យ Trippier ចាកចេញ ៦ ខែមុនពេលផុតកំណត់នៃកិច្ចសន្យា។
Trippier បានគិតអំពីអនាគតរបស់គេនៅចុងរដូវកាលមុន ពេលគេបានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលឈ្នះពានលីគធំនៅបរទេសចាប់តាំងពី David Beckham ក្នុងឆ្នាំ២០០៧។
Atletico Madrid បានកំណត់តម្លៃ Trippier យ៉ាងខ្ពស់នៅក្នុងរដូវក្តៅ ហើយ Manchester United បានបញ្ចប់ការដកខ្លួនចេញពីកិច្ចព្រមព្រៀងមានតម្លៃ ២១ លានផោន។ ប្រសិនបើ Atletico Madrid រកឃើញអ្នកជំនួសឃើញ និង Newcastle បំពេញតាមការទាមទារ នោះ Trippier នឹងមកដល់ជោគជ័យ និងចាកចេញទាំងអស់ក្នុងរយៈពេល ១៨ ខែ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕