×

ក្របខណ្ឌ Premier League នឹងនៅតែបន្តការប្រកួត ទោះជាវីរុសបំប្លែងខ្លួនថ្មីកើនឡើងលើកីឡាករ

ការប្រកួតពានរង្វាន់ Premier League រដូវកាល ២០២១-២២ នៅតែបន្ត បើទោះបីជាវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង កើនឡើងកាន់តែខ្លាំងលើកីឡាករ និងបុគ្គលិកក្តី។

មានតែការប្រកួតចំនួន៤ប៉ុណ្ណោះ ក្នុងចំណោម១០គូ ដែលអាចបន្តការប្រកួតតាមការគ្រោងទុកកាលពីយប់ថ្ងៃទី១៨ ខែធ្នូ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩។
ក្រោយជំងឺអុកឡុកជាថ្មី ប្រធានលីគ និងតំណាងក្លិបអង់គ្លេស បានបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃទី២១ ខែធ្នូ ជុំវិញប្រធានបទផ្អាក ឬបន្តការប្រកួត។ ក្រោយពិភាក្សាគ្នាជាច្រើនម៉ោង អ្នកពាក់ព័ន្ធ បានសម្រេចបន្តការប្រកួតទៅតាមកាលវិភាគតាមដែលអាចធ្វើទៅបាន។ ជាក់ស្តែង ប្រសិនបើក្លិប មានកីឡាករ១៣នាក់ និងអ្នកចាំទីម្នាក់ អាចចូលលេងបាន។ ក្នុងករណីខ្លះពួកគេ អាចយកកីឡាករមកពីក្រុមយុវជន U21 ដើម្បីដាក់គ្រប់នឹងបន្តការប្រកួតទៀតបាន។

បើទោះបន្តលីគក្តី តែការប្រកួតមួយចំនួន អាចនឹងត្រូវពន្យារផងដែរ ប្រសិនបើក្នុងចំណោមក្រុមណាមួយមានកីឡាករ ឬសមាជិកបុគ្គលិកច្រើននាក់ឆ្លងជំងឺកូវីដ១៩។ ចំពោះការពន្យារ ឬបន្តការប្រកួតគឺស្ថាប័ន Premier League នឹងសម្រេចដោយខ្លួនឯង តាមស្ថានភាពជាក់ស្តែង។

បើតាមការលើកឡើងរបស់ស្ថាប័នគ្រប់គ្រងលីគកីឡាបាល់ទាត់អង់គ្លេស បានឱ្យដឹងថា ក្នុងកិច្ចប្រជុំក្លិបនៃលីគកំពូលអង់គ្លេស ក្លិបភាគច្រើនយល់ស្របតាមការសម្រេចរបស់ Premier League ខណៈពួកគេ ជួបប្រទះនឹងការផ្ទុះឡើងនៃវីរុសបំប្លែងថ្មីអូមីក្រុង។ Premier League សម្រេសបន្តកាលវិភាគការប្រកួតតាមធម្មតា ដោយធានាសុវត្ថិភាពជាចម្បង។

គួរឱ្យដឹងថា ការប្រកួត Premier League នាពេលថ្មីៗនេះ មានភាពរអាក់រអួលយ៉ាងខ្លាំង ដោយសារតែការរាលដាលនៃជំងឺកូវីដ១៩វីរុសបំប្លែងថ្មីអូមីក្រុង ដែលនាំឱ្យមានការផ្អាកជាច្រើនប្រកួត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង