×

Arsenal យកឈ្នះ Sunderland បន្តឡើងវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ EFL Cup

ក្រុម Arsenal បានយកឈ្នះក្រុមនៅលីគទី៣ Sunderland ដោយលទ្ធផល ៥-១ នៅក្នុងការប្រកួតបាល់ទាត់ពានរង្វាន់ EFL Cup វគ្គ៨ក្រុមចុងក្រោយដែលធ្វើឡើងនាទីលាន Emirates ។

ខ្សែប្រយុទ្ធ Eddie Nketiah បានរកគ្រាប់បើកឆាកឱ្យក្រុមកាំភ្លើងធំក្នុងនាទី១៧ មុនពេល ខ្សែបម្រើ Nicolas Pépé បន្ថែមគ្រាប់ទី២ក្នុងនាទី២៧។ តែក្នុងនាទី៣១ Nathan Broadhead ខ្សែប្រយុទ្ធរបស់ Sunderland បានតាមសង១គ្រាប់វិញនៅមុនចប់វគ្គទី១។

ចូលដល់វគ្គទី២ដំណើរការបានតែ៤នាទី ខ្សែប្រយុទ្ធ Eddie Nketiah ក៏បានបន្ថែមគ្រាប់ទី៣របស់ក្រុមលោក Mikel Arteta។ រំលងពីនោះបានជាង១០នាទី ពោលគឺនាទី៥៨ កីឡាករ Eddie Nketiah ដដែលក៏បានរកគ្រាប់ទី៣របស់ខ្លួន និង ជាគ្រាប់ទី៤របស់ Arsenal បានសម្រេច។ Eddie Nketiah បានស៊ុតបញ្ចូលទី៥គ្រាប់ហើយ ក្នុងការលេងពានរង្វាន់ EFL Cup រដូវកាលនេះរបស់ Arsenal ចំនួន៣ប្រកួតកន្លងមក។
ផ្ទុយទៅវិញ ក្រុម Sunderland បានព្យាយាមវាយលុកទៅលើក្រុមម្ចាស់ផ្ទះខ្លាំងដែរ ប៉ុន្តែពួកគេមិនមានឱកាសល្អទាល់តែសោះ។ នៅចុងម៉ោងទៅហើយ គឺនាទី៩០+១ ខ្សែបម្រើ Charlie Patino បានបន្ថែម១គ្រាប់ទៀតដែលជាគ្រាប់ទី៥របស់ Arsenal មុនចប់ការប្រកួត។

ដូច្នេះ Arsenal ជាក្រុមឡើងទៅវគ្គ៤ក្រុមចុងក្រោយនៃពានរង្វាន់ EFL Cup មុនគេ ដោយរង់ចាំការប្រកួត៣គូទៀត គឺ Brentford ប៉ះ Chelsea, Liverpool ប៉ះ Leicester City ហើយ Tottenham Hotspur ប៉ះ West Ham United ដោយទាំង៣គូនេះ នឹងប្រកួតដំណាលគ្នានាយប់នេះតែម្តង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង