×

Wolves ជាក្លិបដំបូងគេនៅ Premier League ដែលផ្ដល់វ៉ាក់សាំងដូសជំរុញដល់កីឡាករ

លោក Bruno Lage អ្នកចាត់ការក្រុម Wolves បានជំរុញឱ្យក្លិបដទៃ និងសហគមន៍របស់គាត់ ទៅទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសជំរុញ ខណៈកីឡាកររបស់ក្រុមចចក បាននាំគ្នាទៅទទួលវ៉ាក់សាំងដូសទី៣ ដើម្បីរក្សាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ក្នុងរដូវរងានេះ។

បន្ទាប់ពីការប្រកួតស្មើគ្នាដោយគ្មានគ្រាប់បាល់របស់ពួកគេជាមួយនឹងក្រុម Chelsea ក្រុមឈុតធំរបស់ Wolves រួមទាំង Adama Traore បានចូលរួមជាមួយគ្រូបង្វឹក Lage និងបុគ្គលិកដើម្បីទទួលបានការចាក់វ៉ាក់សាំងលើកទី៣ របស់ពួកគេនៅក្នុងបន្ទប់វេជ្ជសាស្ត្រនៅ Molineux ។

លោក Lage បានស្វាគមន៍ចំពោះឱកាសក្នុងការទទួលបានវ៉ាក់សាំងដូសជំរុញរបស់គាត់ ហើយនិយាយថា អ្នកគ្រប់គ្នាមានទំនួលខុសត្រូវក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។

ក្លិប Premier League ទាំងអស់បានបន្តផ្តល់ការគាំទ្ររបស់ពួកគេអំឡុងជំងឺរាតត្បាត ដែលថ្មីៗនេះទាំងក្រុម Chelsea និងក្រុម Leeds United បានបើកកីឡដ្ឋានរបស់ពួកគេសម្រាប់ការចាក់វ៉ាក់សាំង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង