×

Man UTD នឹងរក្សាទុក Edinson Cavani បន្ដទៀតចំពេលមានការចាប់អារម្មណ៍ពី Barcelona

ក្លិប Manchester United នឹងរក្សាទុកខ្សែប្រយុទ្ធ Edinson Cavani នៅទឹកដី Old Trafford បន្ដទៀត សម្រាប់ទីផ្សារដោះដូរខែក្រោយនេះ ខណៈមានការចាប់អារម្មណ៍ពីក្លិប Barcelona។

កីឡាករអ៊ុយរុយហ្គាយ បានឈានដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់ខ្លួន ហើយនឹងអាចចាកចេញពីក្លិបបិសាចក្រហមបានក្នុងនាមជាកីឡាករឥតតម្លៃខ្លួននៅដំណាច់រដូវកាល។

ចំពោះក្រុម Barcelona កំពុងស្វែងរកជម្រើសកីឡាករខ្សែប្រយុទ្ធណាមួយនៅខែមករានេះដើម្បីជំនួសខ្សែប្រយុទ្ធ Sergio Aguero ដែលបានចូលនិវត្តន៍ដោយសារបញ្ហបេះដូង ហើយ Edinson Cavani ក៏បានក្លាយជាគោលដៅឈានមុខមួយរូបរបស់ពួកគេ។

ងាកមក Edinson Cavani វិញ ក៏ចង់ស្វែងរកក្លិបថ្មីដើម្បីលេងទៀងទាត់ដែរ បន្ទាប់ពីមិនសូវមានឱកាសក្រោយមានបញ្ហាសសៃពួរ និងការមកដល់របស់ Cristiano Ronaldo ផងដែរ។ ជាក់ស្តែង Edinson Cavani ទើបតែបានចូលលេងជម្រើសដំបូងចំនួន៣លើកប៉ុណ្ណោះ។

ទោះយ៉ាងណា តាមការរាយការណ៍ឱ្យដឹងថា ដោយសារបញ្ហាជម្ងឺកូវីដ១៩ ដែលកំពុងអុកឡុកចង្កោមកីឡាករនៅក្របខណ្ឌ Premier League នាពេលបច្ចុប្បន្ន ក្លិប Manchester United ចង់រក្សាកីឡាករច្រើនបំផុតតាមអាចធ្វើទៅបានដើម្បីទុកដោះដូរនៅពេលមានបញ្ហា។ ដូច្នេះហើយ នឹងនៅតែរក្សា Edinson Cavani ជាក់ជាមិនខាន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង