pinuppinup casinomostbet1 win1win kzmostbetpinup4r betpinup india1 winmostbet casinopinup indiapin uplucky jet crashparimatchmostbet1 win azmost betlucky jetmostbet lucky jet1 win casinomostbet onlinemostbet casino1 win online1winlucky jet casinopin up kzmostbet kz1 winmosbet1 win casinomostbet azmosbet casino1 win aviatorlucky jet casinomostbet az casinopin up 7771 win gameaviator4rabet1win yüklə1win slots1 вин авиаторmosbet aviatorpin up bettingmostbet indiapinap4x betparimatch1win aviator4rabet casino
×

Anthony Martial ទំនងជាផ្លាស់ប្តូរទៅក្លិប Sevilla នៅ La Liga

យោងតាមរបាយការណ៍បានឱ្យដឹងថា Sevilla គឺជាក្លិបរបស់ Anthony Martial ប៉ងប្រាថ្នាចង់ទៅ សម្រាប់ទីផ្សារដោះដូរកីឡាករ នៅខែមករា ប្រសិនបើគេចាកចេញពី Manchester United ។

Sky Sports បានរាយការណ៍ថា Martial ទំនងជាទទួលបានពេលវេលាលេងច្រើនជាមួយក្រុមរបស់អ្នកចាត់ការ Julen Lopetegui ។កីឡាករបារាំងរូបនេះ កំពុងស្វែងរកការផ្លាស់ប្តូរចេញពីកីឡដ្ឋាន Old Trafford បន្ទាប់ពីពិបាកទទួលឱកាសលេងនៅក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Ole Gunnar Solskjaer ហើយខ្សែប្រយុទ្ធនេះ រំពឹងថានឹងមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះជាមួយលោក Ralf Rangnick ដែលដឹកនាំក្រុម Man Utd ជាបណ្ដោះអាសន្នរយៈពេល៦ខែ។

Martial រកបាន ១គ្រាប់ក្នុងការបង្ហាញខ្លួនក្នុងក្របខណ្ឌ Premier League ចំនួន ៧ដង ហើយបានធ្លាក់ទម្រង់លេង ក្នុងរដូវកាលនេះ។

ភ្នាក់ងាររបស់គេលោក Philippe Lamboley បានប្រាប់ Sky Sports នៅដើមខែនេះថា៖ “Anthony មានបំណងចង់ចាកចេញពីក្លិបនៅខែមករា”។ របាយការណ៍បានបង្ហាញថា Barcelona, Juventus និង Sevilla សុទ្ធតែចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ Man Utd ប៉ុន្តែគ្រាន់តែខ្ចីជើងប៉ុណ្ណោះ។

យោងតាមសារព័ត៌មាន បានឱ្យដឹងថា Martial នឹងជួបលោក Rangnick នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សាអំពីអនាគតរបស់ ខ្លួន។ ទន្ទឹមនឹងនេះដែរ សារព័ត៌មាន El Nacional រាយការណ៍ថា ក្រុមបិសាចក្រហម ត្រៀមចុះហត្ថលេខាលើ Frenkie de Jong របស់ក្រុម Barcelona ។ ពួកគេ កំពុងស្ថិតក្នុងទីផ្សារដើម្បីទិញខ្សែបម្រើកណ្តាលក្នុងខែមករា ខណៈពេលដែលពួកគេកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញរបស់ Paul Pogba ដែលកិច្ចសន្យារបស់គេ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ De Jong ត្រូវបានគេរាយការណ៍ថា មានតម្លៃ ៦០ លានផោន។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង