×

ខ្សែការពារ Benjamin Mendy របស់ Man City ជាប់ចោទពីបទរំលោភសេពសន្ថវៈចំនួន៧ករណី

ខ្សែការពារ Benjamin Mendy របស់ក្លិប Man City បានជាប់ចោទពីបទរំលោភសេពសន្ថវៈ ១ករណីបន្ថែមទៀតហើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាននៅអង់គ្លេស។

បើបូកសរុបទាំងករណីចាស់ និងថ្មីបន្ថែមទៀតនេះ កីឡាករជនជាតិបារាំងវ័យ២៧ឆ្នាំ រូបនេះបានជាប់ចោទពីបទរំលោភសេពសន្ថវៈសរុបចំនួន ៧ករណី ថែមបទបៀតបៀនរាងកាយស្ត្រីចំនួនមួយករណីទៀតផងដែរ។

ទង្វើទាំងអស់នេះគឺ Mendy បានប្រព្រឹត្តិនៅផ្ទះរបស់ខ្លួននៅប្រទេសអង់គ្លេសតែម្ដង នៅចន្លោះខែតុលា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២១កន្លងទៅ។ សកម្មភាពនេះ ក៏បានប្រព្រឹត្តរួមគ្នាជាមួយមិត្តភ័ក្ដិរបស់ខ្លួនម្នាក់គឺលោក Louis Saha Matturie ដែលពួកគេ ត្រូវបានតុលាកោះហៅទៅបំភ្លឺជាច្រើនសាហើយ។ ទោះយ៉ាងណា ចំពោះការចោទប្រកាន់ទាំងនេះ ត្រូវបានមេធាវីរបស់ Mendy តែងបដិសេធរហូតមក។

សេចក្ដីសម្រេចនៃរឿងក្ដីទាំងនេះ គ្រោងនឹងចេញនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ខាងមុខ តែកាលពីពេលថ្មីៗចៅក្រមកាត់ក្ដីនេះថា ថ្ងៃដែលគ្រោងទុកប្រហែលជាមិនអាចធ្វើទៅបានទេ។ នៅខណៈនេះដែរ Benjamin Mendy កំពុងត្រូវបានគេឃុំខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារមួយកន្លែងនៅទីក្រុង Liverpool ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង