×

Premier League នឹងបើកឱ្យអ្នកគាំទ្រចូលទស្សនាពេញទីលានក្នុងថ្ងៃ Boxing Day ទោះកំពុងមានការឆ្លងជំងឺកូវីដ១៩ កើនឡើង

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាននិយាយថា ការប្រកួតក្របខណ្ឌ Premier League ក្នុងថ្ងៃ Boxing Day នឹងបើកឱ្យអ្នកមើលចូលទស្សនាការប្រកួតពេញទីលាន ពោលគឺមិនកំណត់ចំនួនអ្នកមើលឡើយ បើទោះបច្ចុប្បន្នកូវីដ១៩ ថ្មី អូមីក្រុង កំពុងលេចឡើងក្នុងប្រទេសអង់គ្លេសក៏ដោយ។

ក្នុងប្រទេសអង់គ្លេសបានកំណត់ថា នឹងចេញច្បាប់រឹតបន្តឹង ជុំវិញកម្មវិធីប្រកួតលីគកំពូលអង់គ្លេស ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជន។ ប៉ុន្តែត្រូវបានក្រុមមនុស្សនៅតំបន់ Downing Street ច្រានចោលភ្លាមៗ ទាក់ទិនការរឹតបន្តឹងនេះ។
ក្រោយមិនអាចចេញច្បាប់រឹតបន្តឹងពីការចូលមើលការប្រកួតក្នុងថ្ងៃពិសេសនេះបាន លោកនាយករដ្ឋមន្ត្រី នឹងចំណាយពេល ដើម្បីតាមដានទិន្នន័យនៃការឆ្លងថ្មី ដើម្បីសម្រេចថា តើនឹងត្រូវធ្វើអីបានទៀតក្នុងរឿងរាវនេះ។
យ៉ាងណាអ្វីដែលលោកអាចនិយាយបានគឺ មិនអាចបដិសេធបន្តទៀតបាន ដោយនឹងផ្តល់ការអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាក្នុងទីលាន ហើយលោក នឹងស្វែងរកវិធីគ្រប់បែបយ៉ាង ដើម្បីធានាសុខភាពសាធារណៈ។

សូមបញ្ជាក់ថា ៦ប្រកួតក្នុងចំណោម១០ ប្រកួតត្រូវបានរំសាយជាបណ្ដោះអាសន្ន ក្នុងអំឡុងពេលថ្មីៗនេះ ដោយសារតែការងើបឡើងវិញនៃកូវីដ១៩ និងការវាយប្រហារពីមេរោគបម្លែងថ្មីអូមីក្រុង។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង