×

សមាគមកីឡាករបាល់ទាត់អាជីព គាំទ្រការផ្លាស់ប្ដូរកាលវិភាគប្រកួតដែលមមាញឹកខ្លាំងនៅ EPL

សមាគមកីឡាករបាល់ទាត់អាជីពនៅចក្រភពអង់គ្លេស ឬ PFA បានលាតត្រដាងថា ពួកគេបានពិភាក្សាជាមួយកីឡាករជុំវិញបញ្ហាដែលកើនឡើង នៃភាពមមាញឹកខ្លាំងនៃកាលវិភាគប្រកួតក្របខណ្ឌ Premier League ។

អ្នកចាត់ការរបស់ក្រុម Manchester City លោក Pep Guardiola បាននិយាយថា កីឡាករនៅ Premier League នឹងត្រូវរៀបចំធ្វើការតវ៉ាមិនចូលលេង ប្រសិនបើពួកគេ ចង់បានការផ្លាស់ប្តូរជាក់ស្តែងចំពោះបញ្ហាកាលវិភាគមមាញឹកនេះ។

សមាគមកីឡាករបាល់ទាត់អាជីពនៅចក្រភពអង់គ្លេស បានបង្ហាញការគាំទ្រការអត្ថាធិប្បាយរបស់លោក Guardiola និងបានបញ្ជាក់ថា ពួកគេបានធ្វើការពិភាក្សាលើបញ្ហាសុខុមាលភាពរបស់កីឡាករ និងបញ្ហាមមាញឹកនៃការប្រកួត។

យោងតាមសារព័ត៌មាន Sportsmail នាយកប្រតិបត្តិ PFA លោក Maheta Molango បាននិយាយថា គាត់បានពិភាក្សាជាមួយកីឡាករជាន់ខ្ពស់ជាច្រើននាក់អំពីបញ្ហានេះ។ ឥឡូវនេះ វាអាស្រ័យលើអ្នករៀបចំការប្រកួតបាល់ទាត់នៅគ្រប់កម្រិតទាំងអស់ ដើម្បីចាប់ផ្តើមយកចិត្តទុកដាក់លើបញ្ហានេះ ដូច្នេះវាជាបញ្ហាដែលអាចត្រូវបានដោះស្រាយជាមួយកីឡាករ។ វាត្រូវតែកើតឡើងឥឡូវនេះ ហើយ មិនអាចព្រងើយបានទៀតទេ។

សមាគមកីឡាបាល់ទាត់អង់គ្លេស ឬ FA មិនទាន់មានការសម្រេចណាមួយចំពោះការផ្លាស់ប្ដូរកាលវិភាគប្រកួតសម្រាប់ក្របខណ្ឌ Premier League នោះទេ។

សូមជម្រាបថា កាលវិភាគប្រកួតលីគកំពូលអង់គ្លេស មានភាពមមាញឹកខ្លាំងនៅអំឡុងខែធ្នូ ពិសេសនៅពេលដែលបុណ្យណូអែលចូលមកដល់ ដែលតម្រូវឱ្យកីឡាករក្រុមនីមួយៗ បានសម្រាកតិចតួចក្នុងចន្លោះពីមួយប្រកួតទៅមួយប្រកួត។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង