តារាឆ្នើមរបស់ក្រុមតោខៀវ Chelsea កីឡាករ Hakim Ziyech ត្រូវបានដកចេញពីក្រុមជម្រើសជាតិម៉ារ៉ុក សម្រាប់ការប្រកួតពានរង្វាន់ Africa Cup of Nations នៅខែក្រោយ បន្ទាប់ពីមានការផ្ទុះកំហឹងជាមួយអ្នកចាត់ការក្រុមលោក Vahid Halilhodzic ។
កូនក្រុមរបស់លោក Thomas Tuchel ប្រឈមមុខនឹងការប្រកួតដ៏មមាញឹកនៅក្នុងឆ្នាំថ្មីជាមួយនឹងក្រុមតោខៀវ នឹងត្រូវប្រឈមមុខនឹងក្រុមប្រជែងជើងឯក Manchester City និង Liverpool ក្នុងក្របខណ្ឌ Premier League ។
ពួកគេក៏នឹងជួបគូប្រជែងក្នុងទីក្រុងឡុងដ៍ Tottenham Hotspur ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ League Cup ជាមួយនឹងការប្រកួតជើងពីរ ដែលនឹងត្រូវធ្វើឡើងក្នុងសប្ដាហ៍ដែលចាប់ផ្ដើមពីថ្ងៃទី៣ ខែមករា និងថ្ងៃទី១០ ខែមករា។ បន្ថែមពីនេះ Chelsea នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប់រួម ក្នុងខែកុម្ភៈ ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់ Club World Cup ។
លោក Tuchel អាចរំពឹងថានឹងមានការប្រកួតច្រើន នៅពេលដែលពួកគេចប់ពីព្រឹត្តិការណ៍នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការពន្យារពេលជាបន្តបន្ទាប់បានកើតឡើងនៅ Premier League ដោយសារការផ្ទុះឡើងនៃវីរុសអូមីក្រុងនៅអង់គ្លេស។
ក្រោយការឈ្នះពានរង្វាន់ Champions League ជាមួយ Chelsea កាលពីរដូវកាលមុន Ziyech បានក្លាយជាកីឡាករដ៏សំខាន់របស់ក្រុមលោក Tuchel ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះ ក៏ជាកីឡាករបាល់ទាត់ដែលល្អបំផុតរបស់ក្រុមជម្រើសជាតិម៉ារ៉ុកផងដែរ។
ខ្សែបម្រើកណ្តាលរូបនេះ ត្រូវបានបណ្តេញចេញពីក្រុមចាប់តាំងពីខែមិថុនា បន្ទាប់ពីការទាស់ទែងជាមួយអ្នកចាត់ការ Vahid Halilhodzic បន្ទាប់ពីគេបានបដិសេធការលេងទល់នឹងក្រុមហ្គាណា ហើយគេបានអវត្តមាននៅវគ្គជម្រុះ World Cup ៦ប្រកួត និងត្រូវដកឈ្មោះចេញពីក្រុមសម្រាប់ពានរង្វាន់ Africa Cup of Nations ដែលនឹងចាប់ផ្ដើមនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២២។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕