×

គ្រូ Liverpool និងគ្រូ Tottenham Hotspur សំណូមពរឱ្យមានការកែប្រែច្បាប់ខ្លះក្នុងពានរង្វាន់ EFL Cup អំឡុងការរីករាលដាលជាថ្មីនៃជំងឺកូវីដ១៩

លោក Jurgen Klopp គ្រូបង្វឹក Liverpool និង លោក Antonio Conte គ្រូបង្វឹក Tottenham Hotspur បានសំណូមពរឱ្យមានការកែប្រែច្បាប់ខ្លះក្នុងពានរង្វាន់ EFL Cup អំឡុងការរីករាលដាលជាថ្មីនៃជំងឺកូវីដ១៩។

Arsenal ត្រូវទៅជួប Liverpool ខណៈ Tottenham Hotspur ត្រូវជួប Chelsea សម្រាប់ការប្រកួតវគ្គ៤ក្រុមចុងក្រោយពានរង្វាន់ EFL Cup។ យ៉ាងណាការប្រកួតនេះ អាចនឹងមានការលំបាកសម្រាប់ក្រុមដែលត្រូវចូលរួម ព្រោះនៅអង់គ្លេស កំពុងមានការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ វីរុសបំប្លែងថ្មីអូមីក្រុង ហើយកីឡាករសំខាន់ៗជាច្រើនក៏ធ្វើតេស្តវិជ្ជមានផងដែរ។ មួយផ្សេងទៀត ការមមាញឹកនឹងការប្រកួតក្នុងលីគផង ដូច្នេះសម្រាប់គ្រូបង្វឹកពិតជាពិបាកក្នុងការកំណត់ទៅលើការប្រើប្រាស់កីឡាករ។

ដោយមើលឃើញថាបញ្ហាពិបាកដោះស្រាយ ទើបលោក Jurgen Klopp និងលោក Antonio Conte ក៏បាន ស្នើទៅសមាគមបាល់ទាត់អង់គ្លេស ឱ្យមានការកែប្រែច្បាប់នៃការប្រកួត ពោលគួរតែបន្ថយពីប្រកួត ២ ជើង មកសល់តែ ១ ជើងសម្រេចយកចាញ់ឈ្នះវិញ។

លោក Klopp និយាយថា៖ “ខ្ញុំគិតថា បើលេងតែមួយជើងគឺល្អ គ្រាន់ថា ខ្ញុំនឹងសម្របតាម បើគេកំណត់ឱ្យលេង ២ ជើង យើងនឹងលេង ២ ជើង គ្រាន់ថា បើអាចលេងមួយជើងបានគឺល្អជាងសម្រាប់ខ្ញុំ នេះខ្ញុំនិយាយពិត”។

រីឯលោក Conte ថា៖ “វាប្រហែលជាល្អជាង បើលេងតែមួយប្រកួត មិនមែនពីរប្រកួត ជាពិសេសក្នុងស្ថានភាពលំបាកដែលយើងកំពុងជួបប្រទះ តែយ៉ាងណាយើងមានតែត្រូវគោរពតាមច្បាប់នៃបាល់ទាត់ប៉ុណ្ណឹងឯង។”

សូមបញ្ជាក់ថា កាលបរិច្ឆេទនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ EFL Cup គឺធ្វើឡើង ២ ជើង ដោយជើងទី ១ នៅថ្ងៃទី ៥ មករា មុនឆ្លងទៅសម្រេចលទ្ធផលនៅជើងទី ២ នាថ្ងៃទី ១២ មករា ឆ្នាំ ២០២២។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង