×

ឈ្វេងយល់អំពីកម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV

កម្មវិធី CBS Fanzone ជាកម្មវិធីតំបន់អ្នកគាំទ្រដែលមានការអញ្ជើញចូលរួមពីសំណាក់អ្នកគាំទ្រ Premier League ក្លិបកំពូលទាំង៦ ក្នុងស្រុកជារៀងរាល់សប្ដាហ៍។

កំពូលក្លិបទាំង៦ដែលមានអ្នកគាំទ្រច្រើនជាងគេនៅប្រទេសកម្ពុជារួមមាន Arsenal, Chelsea, Liverpool, Manchester City, Manchester United និង Tottenham Hotspur។

សូមជម្រាបជូនជាព័ត៌មានថា កម្មវិធី CBS Fanzone ចាក់ផ្សាយរៀងរាល់ថ្ងៃព្រហស្បតិ៍ ម៉ោង ២១:០០ – ២២:០០ នៅលើកញ្ចក់ទូរទស្សន៍ MyTV និងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង ២១:០០ – ២២:០០ ។

សប្តាហ៍ទី១ CBS Fanzone បានបង្ហាញវត្តមាន លោក មួន សុគន្ឋតារា (Manchester United Fan) និង លោក យោប ហ្វារ៉ាត់ (Manchester City Fan) ជាភ្ញៀវកិត្តិយស ខណៈសប្តាហ៌ទី២ មានវត្តមាន លោក ជា ម៉ារ៉ូ (Arsenal Fan) និង លោក ឈឿន ប៊ុនធឿន (Tottenham Hotspur Fan) ជាភ្ញៀវកិត្តិយស។

ភ្ញៀវកិត្តិយស នឹងជជែកដេញដោលគ្នា ព្រមទាំងមានការវិភាគទម្រង់លេង ការទស្សន៍ទាយលទ្ធផល ក៏ដូចជាសំណួរពាក់ព័ន្ធផ្សេងទៀតពីសំណាក់ក្រុមការងារ CBS Fanzone ៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង