×

Premier League Preview៖ ការប្រកួតរវាង Man City ទល់នឹង Leicester ផ្សាយបន្តផ្ទាល់នៅ MyTV

ដើម្បីស្វែងរកការឈ្នះជាលើកទី៧ ជាប់ៗគ្នានៅក្នុងការប្រកួតក្របខណ្ឌ Premier League ក្រុម Manchester City ត្រូវឆ្លងកាត់ក្រុម Leicester City នៅថ្ងៃ Boxing Day នាយប់នេះថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១។

 

ក្រុម Leicester នឹងធ្វើដំណើរទៅដល់កីឡដ្ឋាន Etihad បន្ទាប់ពីពួកគេបានចាញ់ក្នុងការប្រកួត EFL Cup វគ្គ 1/4 ផ្តាច់ព្រ័ត្រ នាពេលថ្មីៗនេះ។

 

សម្រាប់ក្រុមមេឃខៀវ កីឡាករ Kyle Walker អាចនឹងត្រូវអវត្តមានម្តងទៀត ដោយបានខកខានការឈ្នះលើក្រុម Leeds និង Newcastle កាលពីសប្តាហ៍មុន ខណៈដែល Ferran Torres ដែលកំពុងជាសះស្បើយពីរបួសជើង នៅតែអវត្តមាន ខណៈដែលខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះ ជិតផ្លាស់ទៅក្រុម Barcelona ។

 

អ្នកចាត់ការ Pep Guardiola អាចមិនផ្លាស់ប្តូរច្រើននោះទេ ដោយ Riyad Mahrez ដែលបានស៊ុតបញ្ចូលទីគ្រាប់ទី៥០ នៅ Premier League កាលពីប្រកួតមុន នឹងអាចចូលរួមជាមួយ Raheem Sterling និង Gabriel Jesus ក្នុងតំបន់ប្រយុទ្ធ។

 

ទន្ទឹមនឹងនោះ Leicester មិនមានសំណាងទេដោយសារកូវីដ១៩ ខណៈដែលកីឡាកររួមមាន Ayoze Perez, Ademola Lookman, Kelechi Iheanacho និង Jannik Vestergaard ថ្មីៗនេះសុទ្ធតែបានធ្វើតេស្តវិជ្ជមាន ទោះបីជាពួកគេទាំងអស់បានត្រលប់មកលេងជាកីឡាករបម្រុងក្នុងពាក់កណ្តាលសប្តាហ៍ក៏ដោយ។ Harvey Barnes និង Timothy Castagne នឹងត្រូវអវត្តមាននៅកីឡដ្ឋាន Etihad ។

 

ទាំង Jonny Evans (សរសៃពួរ) និង Wesley Fofana (កជើង) ក៏មិនមានវត្តមានដែរ ដូច្នេះអ្នកចាត់ការ Brendan Rodgers អាចជ្រើសរើសដាក់ Wilfred Ndidi នៅតំបន់ការពារម្តងទៀត ជាពិសេសប្រសិនបើ Vestergaard ត្រូវការពេលវេលាបន្ថែមទៀតដើម្បីជាសះស្បើយ ហើយ Caglar Soyuncu មិនមានឈ្មោះក្នុងការប្រកួត។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

Ederson; Cancelo, Dias, Laporte, Zinchenko; Gundogan, Rodri, De Bruyne; Mahrez, Sterling, Jesus

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man City ដែលអាចប្រើប្រាស់ទម្រង់ ៤-៣-៣ ៖

 

Schmeichel; Albrighton, Vestergaard, Ndidi, Thomas; Dewsbury-Hall, Tielemans, Soumare; Maddison, Daka, Lookman

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Man City ២-០ Leicester ។

 

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

 

-Man City ប៉ះ Leicester ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២២:០០ នៅ MyTV

-Newcastle ប៉ះ Man Utd ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៣:០០ នៅ CTN

 

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង