×

Arsenal ត្រូវប្រកួតជាមួយ Wolves ត្រូវលើកពេលដោយសារកូវីដ១៩

 

ការប្រកួតក្របខ័ណ្ឌ Premier League របស់ Wolverhampton Wanderers នៅលើទឹកដីក្រុម Arsenal នៅថ្ងៃអង្គារ (ថ្ងៃទី២៨ ខែធ្នូ) ត្រូវបានពន្យារពេលដោយសារករណីកូវីដ១៩ និងរបួសនៅក្នុងក្រុម Wolves ។ នេះបើយោងតាមលីកបានប្រកាសកាលពីថ្ងៃអាទិត្យ (២៦ ខែធ្នូ) ។

ការប្រកួត Premier League សរុបចំនួន ១៥ ត្រូវបានពន្យារពេលក្នុងខែនេះ ដោយសារកូវីដ១៩ ប៉ុន្តែលីគ បាននិយាយថា ខ្លួនមានបំណងបន្តកាលវិភាគប្រកួតដែលអាចធ្វើទៅបានដោយសុវត្ថិភាព។

 

Premier League ផ្តល់ការពន្យារពេលតែប៉ុណ្ណោះ ប្រសិនបើក្លិបមួយមានកីឡាករតិចជាង ១៤ នាក់ កីឡាករក្រៅទីលាន ១៣ នាក់ និងអ្នកចាំទីម្នាក់ អាចរកបាន ដោយក្រុមប្រឹក្សាភិបាលពិនិត្យសំណើតាមករណីនីមួយៗ។

 

វាគឺជាការប្រកួតលើកទី២ របស់ Wolves ដែលត្រូវបានពន្យារពេលក្នុងរដូវកាលនេះ បន្ទាប់ពីការប្រកួត Boxing Day របស់ពួកគេនៅផ្ទះ Watford ក៏ត្រូវបានលុបចោលផងដែរ ដោយសារតែករណីកូវីដ១៩ នៅ Watford ។

 

មុននេះ ការប្រកួតក្នុងផ្ទះរបស់ Leeds United ទល់នឹង Aston Villa នៅថ្ងៃអង្គារ ក៏ត្រូវបានផ្អាកផងដែរ ដោយសារករណីវិជ្ជមានកូវីដ១៩ និងរបួសនៅក្នុងក្រុម Leeds ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង