យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញថា ក្លិប Manchester City កំពុងតែត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីប្តូរផ្តាច់ ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Erling Braut Haaland របស់ក្រុម Borussia Dortmund នៅរដូវក្តៅឆ្នាំ ២០២២ ខាងមុខ។
ជាក់ស្តែង ត្រូវបានគេរំពឹងយ៉ាងខ្លាំងថា ខ្សែប្រយុទ្ធសញ្ជាតិន័រវេសរូបនេះ នឹងដើរចេញពីក្លិបនៅក្របខ័ណ្ឌ Bundesliga នៅពេលដែលតម្លៃផ្តាច់កុងត្រារបស់គេ ចាប់ផ្តើមដំណើរការ ដែលនេះបាននាំឱ្យក្លិបធំៗជាច្រើន មានការប្រកួតប្រជែងគ្នា យ៉ាងខ្លាំង ដើម្បីចុះហត្ថលេខាលើ Haaland ។
ក្នុងនោះដែរក្លិបមេឃខៀវ Man City ក៏ជាក្លិបដ៏សំខាន់មួយ ក្នុងចំណោមក្លិបធំៗផ្សេងទៀត ដូចជា Chelsea, Manchester United, Paris Saint-Germain, Real Madrid និង Barcelona ដែលសុទ្ធសឹងតែបានត្រៀមខ្លួនរួចជាស្រេច ។
មិនតែប៉ុណ្ណោះ បើយោងតាមសារព័ត៌មានអេស្ប៉ាញ Sport ថ្មីៗនេះ បានឱ្យដឹងថាក្លិប Man City កំពុងតែធ្វើការប្តេជ្ញាចិត្ត ដើម្បីធ្វើយ៉ាងណា យកឈ្នះទៅលើការប្រកួតប្រជែង ចុះហត្ថលេខាលើ Haaland ឱ្យបាន ស្របពេលពួកគេត្រូវបាត់បង់កីឡាករ Ferran Torres ដែលផ្ទេរទៅចូលរួមជាមួយ Barcelona ។
គួរបញ្ជាក់ផងដែរថា Haaland នៅតែបន្តបង្ហាញពីភាពខ្លាំងរបស់គេ ដោយបានស៊ុតបញ្ចូលទី ១៩ គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥ លើក សម្រាប់ Dortmund នៅគ្រប់ពានរង្វាន់ទាំងអស់ នៅរដូវកាលនេះ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕