ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានត្រៀមទឹកប្រាក់៥០ លានអឺរ៉ូ លើការនាំយកខ្សែប្រយុទ្ធ Raphinha ចេញពីក្របខណ្ឌ Premier League ។
ខ្សែប្រយុទ្ធស្លាប ដែលជាកីឡាករដ៏សំខាន់របស់ក្រុម Leeds ដែលដឹកនាំដោយលោក Marcelo Bielsa គេបង្ហាញខ្លួន ១៦ ប្រកួត រកបាន ៨ គ្រាប់និង Assist ១ នៅរដូវកាលនេះ តែជារួមក្រុមទាំងមូលហាក់ធ្វើមិនបានល្អ ដោយនាំឱ្យចំណាត់ថ្នាក់ Leeds ធ្លាក់ដល់លេខ ១៦ ក្នុងតារាង។
ការដែលបន្តឈរជើង អនាគត Raphinha អាចនឹងយ៉ាប់យឺន ជាពិសេសប្រសិនណាក្លិបត្រូវធ្លាក់ចេញ ទៅលេងនៅលីគលំដាប់ទីពីរសាជាថ្មី។ ក្នុងនោះដែរគិតមកទល់ពេលនេះ គេជាកីឡាករតែម្នាក់គត់ដែលកំពុងតែលេចធ្លោជាងគេនៅក្នុងក្រុម។
គួរឱ្យដឹងដែរថា កីឡាករប្រេស៊ីល គេបានផ្ទេរចេញពីក្លិប Rennes មកកាន់ក្លិប Leeds នៅឆ្នាំ២០២០ ជាមួយតម្លៃផ្ទេរតែ ២០ លានអឺរ៉ូប៉ុណ្ណោះ។ សរុបការបង្ហាញខ្លួន ៤៧ប្រកួត គេរកបាន ១៤គ្រាប់និង Assist ១០លើក នៅ Premier League ។ ដូច្នេះបើអាចផ្ទេរទៅ Bayern Munich គេជឿថា ការរួបរួមនៅតំបន់ស្លាបពីកីឡាករវ័យ ២៥ឆ្នាំ ក៏នឹងអាចជួយគាំទ្រច្រើនដល់ប្រយុទ្ធកណ្ដាល Robert Lewandowski បន្ថែមទៀតជាក់ជាមិនខានឡើយ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕