×

Anthony Martial ប្រាប់អ្នកចាត់ការ លោក Ralf Rangnick ថាគេចង់ចាកចេញពី Man Utd

Anthony Martial បានប្រាប់ Manchester United ថាគាត់ចង់ចាកចេញពីក្លិប។ កីឡាករអន្តរជាតិបារាំងរូបនេះ បានក្លាយទៅជាកីឡាករមួយរូបនៅ Old Trafford ដែលមិនសូវមាននាទីសម្រាប់លេង ដោយបង្ហាញខ្លួននៅក្របខណ្ឌ Premier League តាំងពីចាប់ផ្តើមរដូវកាលនេះ ត្រឹមតែ ២ដងប៉ុណ្ណោះ ហើយមានតែ ៤ ដងប៉ុណ្ណោះនៅគ្រប់កម្មវិធីប្រកួតទាំងអស់។

 

Martial បានក្លាយជាកីឡាករបាល់ទាត់វ័យជំទង់ ដែលមានតម្លៃថ្លៃជាងគេបំផុតរបស់ពិភពលោក នៅពេលដែល Man Utd បានចុះហត្ថលេខាជាមួយគេពីក្រុម Monaco ក្នុងខែកញ្ញា ឆ្នាំ២០១៥។ ជាមួយនឹងតម្លៃ ៣៦លានផោនដែលអាចកើនឡើងដល់ ៥៨ លានផោន បានធ្វើឱ្យគាត់ក្លាយជាកីឡាករថ្លៃបំផុតទីបីរបស់ក្រុមបិសាចក្រហម នៅពេលនោះ បន្ទាប់ពី Angel Di Maria និង Juan Mata ។

 

Martial បានបង្ហាញខ្លួនជាលើកដំបូង ដោយបានចេញពីកៅអីបម្រុងដើម្បីស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យទៅលើក្រុម Liverpool និងបានបន្តស៊ុតបញ្ចូលទីបាន ៧៩ គ្រាប់ក្នុងការបង្ហាញខ្លួន ២៦៨ លើកជាមួយ Man Utd។ ប៉ុន្តែគេមិនសូវទទួលបានឱកាសលេងច្រើនទេ បន្ទាប់ពីការមកដល់របស់ Cristiano Ronaldo, Edinson Cavani និង Jadon Sancho ព្រមទាំងការឡើងជើងរបស់ Mason Greenwood ។

 

អ្នកចាត់ការ Rangnick បានបញ្ជាក់ថា មិនមានការចាប់អារម្មណ៍ពីក្លិបដទៃចំពោះ Martial នៅមុនទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខទេ ហើយកីឡាកររូបនេះ អាចបន្តនៅ Man Utd ទៀត។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង