×

Premier League Preview៖ ការប្រកួតរវាង Newcastle ទល់នឹង Man Utd ផ្សាយបន្តផ្ទាល់នៅ CTN

ក្រុមបិសាចក្រហម Manchester United នឹងវិលត្រឡប់មកកាន់ការប្រកួតវិញ បន្ទាប់ពីការឆ្លងកូវីដ១៩ក្នុងចំណោមកីឡាករ និងបុគ្គលិកក្លិប ដោយធ្វើដំណើរទៅជួបក្រុម Newcastle United ក្នុងក្របខណ្ឌ Premier League ។

 

ខណៈពេលដែលបិសាចក្រហម បានកំពុងដោះស្រាយជាមួយនឹងករណីឆ្លងមេរោគកូវីដ១៩ ក្រុមម្ចាស់ផ្ទះរបស់អ្នកចាត់ការ Eddie Howe កំពុងគេចពីការបរាជ័យជាលើកទីបួនជាប់គ្នា។

 

កីឡាករ Sean Longstaff របស់ Newcastle អាចចូលលេង ប៉ុន្តែ Jonjo Shelvey នៅតែមានការសង្ស័យអំពីបញ្ហាសុខភាព។ Federico Fernandez និង Jamal Lewis មិនអាចចូលរួមការប្រកួតបានទេ ដោយសារបញ្ហាភ្លៅ ខណៈ Paul Dummett បានត្រឡប់ទៅហ្វឹកហាត់វិញ ប៉ុន្តែនៅសល់ពេលយូរទៀតទើបអាចចូលលេងបានវិញ។ លោក Howe អាចនឹងប្រើប្រាស់កីឡាករ Javier Manquillo និង Emil Krafth ដែលជាសះស្បើយពីជំងឺដែលមិនទាក់ទងនឹងជំងឺកូវីដ។

 

សម្រាប់ Man United អ្នកចាត់ការលោក Rangnick បានបង្ហើបថា ក្រុមរបស់គាត់ពេញជើងល្អណាស់ ដើម្បីជ្រើសរើស លើកលែងតែ Paul Pogba ដែលកំពុងជាសះស្បើយពីរបួសចាស់។ ដូច្នេះ Raphael Varane, Aaron Wan-Bissaka, Edinson Cavani និង Anthony Martial សុទ្ធតែអាចចូលេង សម្រាប់ការធ្វើដំណើរទៅកាន់កីឡដ្ឋាន St James’ Park តែ Victor Lindelof មិនទាន់ច្បាស់ ក្រោយជួបនឹងហេតុការណ៍ពិបាកដកដង្ហើមកាលប៉ះ Norwich ។

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Newcastle ដែលអាចប្រើប្រាស់ទម្រង់ ៤-៤-២ ៖

 

Dubravka; Murphy, Lascelles, Schar, Ritchie; Almiron, Longstaff, Willock, Joelinton; Wilson, Saint-Maximin

 

នេះអាចជាជម្រើស១១នាក់ដំបូងរបស់ Man Utd ដែលអាចប្រើប្រាស់ទម្រង់ ៤-២-២-២ ៖

 

De Gea; Dalot, Varane, Maguire, Telles; Fred, McTominay; Sancho, Fernandes; Ronaldo, Rashford

 

ក្រុមការងារនៅ CBS Sport បានទស្សន៍ទាយថា ក្រុមទាំងពីរ នឹងមានគ្រាប់បាល់សរុបរួមតិចជាង៣គ្រាប់ ហើយលទ្ធផលសម្រាប់ការប្រកួតនោះគឺ ៖ Newcastle ០-២ Man Utd ។

 

កម្មវិធីផ្សាយបន្តផ្ទាល់សប្ដាហ៍នេះ៖

 

-Man City ប៉ះ Leicester ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ២២:០០ នៅ MyTV

-Newcastle ប៉ះ Man Utd ថ្ងៃអង្គារ ទី២៨ ខែធ្នូ ឆ្នាំ២០២១ ម៉ោង ០៣:០០ នៅ CTN

 

 

កុំភ្លេចណា ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង