ខ្សែប្រយុទ្ធ Ferran Torres បានឆ្លងកាត់ការពិនិត្យសុខភាពរបស់ក្លឹប Barcelona ដោយជោគជ័យរួចរាល់ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Daily Mail ។
កាលពីសប្ដាហ៍មុន Ferran Torres បានប្រកាសចាកចេញពីក្លិប Man City ទៅកាន់ Barcelona ដោយបានព្រមព្រៀងក្នុងតម្លៃជាង ៧៤លានដុល្លារ ជាមួយនឹងកុងត្រារយៈពេល ៥ឆ្នាំ រហូតដល់ឆ្នាំ២០២៧។
ក្រោយឆ្លងកាត់ការពិនិត្យសុខភាពជោគជ័យរួចរាល់បែបនេះ ការចរចាកុងត្រារបស់គេ និងក្លិប នឹងបញ្ចប់ និងការប្រកាសជាផ្លូវការ នឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ។
Ferran Torres ទើបមានវ័យ២១ឆ្នាំ ដោយចូលប្រឡូកក្នុងវិស័យបាល់ទាត់ក្រុមឈុតធំ នៅឆ្នាំ២០១៨ ដោយធ្លាប់ចូលលេងសរុបបាន ១៤០ប្រកួត រកគ្រាប់បាល់បាន ២៥គ្រាប់ឱ្យក្លិប Valencia និង Man City ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕