×

លោក Rangnick ថា Martial សុំចាកចេញពី Man UTD តែក្លិបមិនទាន់អនុញ្ញាត

លោក Raft Rangnick បាននិយាយថា ខ្សែប្រយុទ្ធ Anthony Martial បានសុំក្លិប Man United ចាកចេញ នៅពេលទីផ្សារដោះដូរកីឡាករបើក នៅខែមករាឆ្នាំ ២០២២ខាងមុខ ប៉ុន្តែក្លិបមិនទាន់បានអនុញ្ញាតដល់រូបគេនៅឡើយ ខណៈកំពុងជួបបញ្ហាកីឡាកររបួស និងឆ្លងកូវីដ១៩។

 

កីឡាករវ័យ ២៦ឆ្នាំ ទើបតែបានបង្ហាញខ្លួន ២ប្រកួតប៉ុណ្ណោះនៅរដូវកាលថ្មីនេះ មុនពេល និងក្រោយពេលលោក Ole Gunnar Solkjaer ចាកចេញ។ ទោះបីលោក Raft Rangnick ដែលបានចូលមកដឹកនាំបន្ត ក្នុងនាមជាគ្រូបណ្តោះអាសន្នរបស់ Man UTD ក្តី ក៏ Martial មិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ផងដែរ។

 

ក្នុងខែធ្នូនេះ Anthony Martial បានស្នើសុំទៅកាន់ក្លិប Man UTD ថារូបគេចង់ចាកចេញពីក្លិបនៅដើមឆ្នាំ២០២២ ខាងមុខ ព្រោះចង់ទទួលបានពេលវេលាលេងច្រើនជាងនៅ Man UTD ។

 

លោក Rangnick ប្រាប់ថា៖ “ Martial បានពន្យល់ខ្ញុំថា ក្រោយគេរស់នៅជាមួយក្លិប Man UTD រយៈពេល៧ឆ្នាំមកនេះ នេះ ជាពេលដែលគេត្រូវចាកចេញ សម្រាប់ការផ្លាស់ប្តូរទៅកាន់ក្លិបថ្មីក្នុងអាជីព។ ប៉ុន្តែកាលៈទេសៈក្លិបកំពុងត្រូវការកីឡាករជាចាំបាច់ វាពិតជាសំខាន់ខ្លាំងណាស់។ យើងកំពុងមានកូវីដ១៩ ហើយនឹងកីឡាកររបួសច្រើន អ៊ីចឹងហើយមិនទាន់ដល់ពេលដែលក្លិបអនុញ្ញាតឡើយ។”

 

សូមបញ្ជាក់ថា Martial មកលេងឱ្យ Man Utd តាំងពីរដូវកាលឆ្នាំ២០១៥-១៦មក ដោយចូលរួមលេងបាន ២៦៨ប្រកួត រកបាន ៧៩គ្រាប់ នឹងចង់កុងត្រាជាមួយក្លិបនៅឆ្នាំ២០២៤ខាងមុខ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង