×

Juventus ដកចិត្តការចង់បានខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

ក្លិប Juventus ត្រូវបានគេរាយការណ៍ថា កំពុងគិតសាឡើងវិញ ចំពោះការចង់បានខ្សែប្រយុទ្ធ Arsenal កីឡាករ Pierre-Emerick Aubameyang មករួមក្រុម។

 

ជាការពិតណាស់ Aubameyang កំពុងតែមានបញ្ហាផ្ទាល់ខ្លួនច្រើនជាមួយ Arsenal ដោយឈានដល់មានការដកស្លាកប្រធានក្រុមចេញពីគេ និង ការបណ្តេញចេញពីទីលានហ្វឹកហាត់ទៀតផង។

 

បើយោងទៅតាមសារកាសែត Gazzetta dello Sport បានចុះផ្សាយថា Juventus កំពុងតែមានការចាប់អារម្មណ៍ទៅលើ Aubameyang ប៉ុន្តែឥឡូវមានភាពស្ទាក់ស្ទើរវិញ ព្រោះក្លិបមិនចង់ចំណាយប្រាក់ឈ្នួលច្រើន ទៅលើកីឡាករដែលលេងតែនៅក្នុងប្រអប់ទី ដូចទៅនឹង កីឡាករ Cristiano Ronaldo ដែលទើបចាកចេញទៅថ្មីៗនេះទៀតហើយ ដោយក្លិបបានបញ្ជាក់ថា ក្លិបត្រូវការខ្សែប្រយុទ្ធណា ដែលសកម្មជាងនេះលើទីលាន។

 

ប្រភពដដែលឱ្យដឹងថា ការដកចិត្តពីការចង់បាន Pierre-Emerick Aubameyang របស់ Juventus នេះក៏ព្រោះតែពួកគេបានសម្លឹងឃើញគោលដៅថ្មីនោះគឺ ខ្សែប្រយុទ្ធ Anthony Martial ដែលកំពុងចង់ចាកចេញពី Man UTD និងកីឡាករមួយរូបទៀតគឺ ខ្សែប្រយុទ្ធ Gianluca Scamacca របស់ក្លិប Sassuolo ដែលនៅរួមលីគជាមួយក្លិបសេះបង្កង់ផ្ទាល់។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង