×

CBS Fantasy League ៖ ឈ្វេងយល់អំពីការលេង ការចុះឈ្មោះ និងលក្ខណៈពិសេសរបស់ Chips ទាំងបួន

លក្ខន្តិកៈនៃការចូលរួមលេង និងការចុះឈ្មោះ ក្នុងកម្មវិធី CBS Fantasy League៖

  1. អ្នកចូលរួមលេង ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ
  2. អ្នកចូលរួមលេង ត្រូវមានគណនីតែមួយ(១)ប៉ុណ្ណោះក្នុង CBS Fantasy League
  3. អ្នកឈ្នះ ត្រូវមកទទួលរង្វាន់ដោយផ្ទាល់ និងបង្ហាញខ្លួនក្នុងកម្មវិធី CBS Fantasy League
  4. អ្នកចូលរួមលេង មានសិទិ្ធឈ្នះរង្វាន់ប្រចាំសប្តាហ៍ និងរង្វាន់ប្រចាំខែ ច្រើនដងដោយមិនកំណត់ចំនួនដងចំនួនដង
  5. អ្នកចូលរួមលេងគ្រប់រូបមានសិទិ្ធឈ្នះរង្វាន់ប្រចាំសប្តាហ៍ រង្វាន់ប្រចាំខែ និងរង្វាន់ធំប្រចាំឆ្នាំ លើកលែងតែបុគ្គលិក CBS ប៉ុណ្ណោះ
  6. អ្នកចូលរួមលេង ត្រូវចុះឈ្មោះដោយប្រើឈ្មោះពិត និងដាក់ឈ្មោះក្រុម ឱ្យបានត្រឹមត្រូវដោយមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរបស់សង្គម
  7. CBS Fantasy មានសិទ្ធិលុបចោល និងមិនផ្តល់រង្វាន់ដល់គណនីណាដែលមិនគោរពតាមលក្ខន្តិកៈ ហើយជ្រើសរើសអ្នកដែលមានពិន្ទុខ្ពស់ បន្ទាប់ដែលបានគោរពលក្ខន្តិកៈមកជំនួស។

ចំពោះសុពលភាពនៃការចុះឈ្មោះក្នុងកម្មវិធី CBS Fantasy League គឺបើកទទួលជារៀងរាល់ថ្ងៃ រហូតដល់សប្តាហ៍ទី៦ ទើបក្រុមការងារ CBS Fantasy League នឹងបិទការចុះឈ្មោះ។ ប្រសិនបើមិនអាច Upload រូបភាពប្រតិបត្តិការចូលក្នុងទម្រង់ចុះឈ្មោះ សូមជ្រើសរើស Browsers ឬទូរសព្ទផ្សេងទៀត។ សម្រាប់អ្នកដែលមានគណនីធនាគារផ្សេង សូមផ្ទេរចូលគណនីបង់ប្រាក់ទាំង៣ ដែលមាននៅក្នុងវីដេអូ ដើម្បីបង់ប្រាក់។

នៅក្នុង Fantasy មានលក្ខណៈពិសេសមួយ គឺលោកអ្នកមាន Chip (Super) ចំនួន ៤ ដូចជា Wildcard, Triple Captain, Bench Boost, Freehit.
-Wildcard៖ លោកអ្នកអាចដោះដូរកីឡាករបានដោយសេរីដោយមិនត្រូវបានកាត់ពិន្ទុ ប៉ុន្តែលោកអ្នកអាចប្រើបានតែ ២ដងប៉ុណ្ណោះក្នុង១រដូវកាល គឺនៅដើមរដូវកាល និងពាក់កណ្តាលរដូវកាលបាន១ដងទៀត។

-Triple Captain៖ កីឡារករដែលលោកអ្នកដាក់ជា Triple Captain នឹងទទួលបានពិន្ទុគុណនឹង៣។
-Bench Boost: ជាទូទៅពិន្ទុរបស់កីឡាករបម្រុងពុំគិតចូលនោះទេ ប៉ុន្តែនៅពេលលោកអ្នកដាក់ Bench Boost គឺមានន័យថា កីឡាករបម្រុងត្រូវបានបូកពិន្ទុចូលជាមួយជម្រើស ១១នាក់ ប៉ុន្តែលោកអ្នកអាចប្រើវាបានតែម្ដងប៉ុណ្ណោះក្នុង ១រដូវកាល។
-Freehit មិនខុសគ្នានឹង Wildcard ទេគឺលោកអ្នកអាចដោះដូរកីឡាករដោយសេរីដោយមិនត្រូវបានកាត់ពិន្ទុ ប៉ុន្តែសប្ដាហ៍ក្រោយ ក្រុមកីឡាករចាស់របស់អ្នកនឹងត្រឡប់មកវិញ។ លោកអ្នកអាចប្រើវាបានតែ ១ដងប៉ុណ្ណោះក្នុង១រដូវកាល។

League code 👉 ecnoku ចុះឈ្មោះ 👉 https://pluskh.com.kh/fantasy/ ឆែកឈ្មោះដែលបានចុះនៅទីនេះ 👇 http://www.pluskh.com.kh/fantasy/validate/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង