ក្លិប Barcelona លែងចាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Edinson Cavani ពីក្លិប Manchester United ហើយ។
កន្លងមកនេះ មានព័ត៌មានលេចឮថា Barcelona ចង់បាន Cavani ខណៈដែលកុងត្រារបស់គេជាមួយក្លិបបិសាចក្រហមនៅសល់សុពុលភាពតែ៦ខែទៀតប៉ុណ្ណោះ។
ប៉ុន្តែ មានការរាយការណ៍ឱ្យដឹងថា ក្រុមរបស់លោក Xavi Hernandez ទិញបានខ្សែប្រយុទ្ធ Ferran Torres ពីក្លិប Manchester City ហើយដោយលោកគ្រូបង្វឹក Pep Guardiola ក៏បានបញ្ជាក់ដែរថា Torres នឹងផ្ទេរទៅទឹកដី Camp Nou ។
ដូច្នេះទើប Barca មិនចាប់អារម្មណ៍យក Edinson Cavani ទៀតទេ ព្រោះខ្សែប្រយុទ្ធក្នុងក្រុមដូចជា Ansu Fati និង Martin Braithwaite ជិតនឹងវិលត្រឡប់មកលេងលើទីលានវិញហើយ។
Cavani ក៏លេចឮថាគេចង់ចាកចេញពីបិសាចក្រហម Manchester United ដើម្បីផ្ទេរទៅក្លិបនៅតំបន់អាមេរិកខាងត្បូងបន្ទាប់ពីចប់កុងត្រា។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕