Manchester City លក់ Ferran Torres ទៅឱ្យ Barcelona បន្ថែមផ្នែកហិរញ្ញវត្ថុលើការតាមចែចង់ Kane និង Haaland
Manchester City ត្រូវបានគេរាយការណ៍ថា នឹងមិនទាន់រកអ្នកជំនួស Ferran Torres ភ្លាមៗទេ ក្នុងទីផ្សារដោះដូរកីឡាករខែមករា បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានផ្ទេរទៅកាន់ក្លិប Barcelona ក្នុងតម្លៃ ៥០លានផោនក្នុងសប្តាហ៍នេះ។
យោងតាមសារព័ត៌មាន ESPN ក្រុមដែលកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League បានសម្រេចចិត្តក្នុងការមិនស្វែងរកអ្នកជំនួសកីឡាករអេស្ប៉ាញវ័យ ២១ ឆ្នាំក្នុងឆ្នាំថ្មីទេ។
ទោះជាយ៉ាងណាក៏ដោយ Man City គ្រោងនឹងប្រើប្រាស់ប្រាក់ដែលបានមកពីការលក់នេះ ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់នៅពេលចប់រដូវកាល នារដូវក្តៅខាងមុខ។
Harry Kane របស់ក្រុម Tottenham Hotspur និង Erling Haaland របស់ក្រុម Dortmund គឺជាកីឡាករពីររូបដែល Man City កំពុងតាមដាន ដោយកីឡាករទាំងពីរ ទំនងជានឹងផ្លាស់ពីក្លិបរបស់ពួកគេ នៅចុងរដូវកាលនេះ។
ជាការពិតណាស់ ខ្សែប្រយុទ្ធទាំងពីរ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្លិបយក្ស Manchester City ក្នុងរយៈពេល ៦ ខែចុងក្រោយនេះ ហើយការលក់ Torres អាចផ្តល់ឱ្យក្រុមរបស់លោក Pep Guardiola នូវផ្នែកហិរញ្ញវត្ថុបន្ថែម ក្នុងការចុះហត្ថលេខាលើ Kane ឬ Haaland ។
ក្រុម Manchester City មាន ៦ពិន្ទុដាច់នៅលើកំពូលតារាង Premier League ដូច្នេះ Man City អាចរក្សាគ្រងជើងឯកបានដោយមិនទាន់ទិញខ្សែប្រយុទ្ធថ្មី។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕