×

អ្នកគាំទ្រ សាងសង់រូបសំណាក Cristiano Ronaldo នៅក្នុងប្រទេសឥណ្ឌា

រូបសំណាករបស់កីឡាករ Cristiano Ronaldo ត្រូវបានសាងសង់ឡើង ដែលមានទម្ងន់ជាង ៤១០ គីឡូក្រាមក្នុងរដ្ឋមួយក្នុងប្រទេសឥណ្ឌា ដែលបានបង្កការចាប់អារម្មណ៍ ដោយសារកីឡាករបាល់ទាត់រូបនេះ មិនធ្លាប់ប្រកបអាជីពនៅប្រទេសឥណ្ឌា ឬមានជាប់សាច់ឈាមជាមួយសាច់ញាតិនៅប្រទេសនេះឡើយ។

 

រូបសំណាករបស់កីឡាករកើតនៅប្រទេសព័រទុយហ្គាល់នេះ ទើបតែត្រូវបានបង្ហាញដល់អ្នកគាំទ្រក្នុងរដ្ឋ Goa ប្រទេសឥណ្ឌា។ នេះជាលើកទីមួយហើយដែល រូបសំណាក Ronaldo ត្រូវបានគេសាងសង់នៅប្រទេសឥណ្ឌា។

 

សមាជិកសភាឥណ្ឌា លោក Michael Lobo បានបង្ហោះរូបភាពរូបសំណាក Ronaldo នៅលើទំព័រផ្ទាល់ខ្លួន ថា៖ “សម្រាប់ការស្រលាញ់កីឡាបាល់ទាត់ និងតាមការស្នើសុំរបស់យុវជន ពួកយើងបានសាងសង់រូបសំណាក Ronaldo នៅក្នុងសួនច្បារ ដើម្បីលើកទឹកចិត្ត។ ខ្ញុំសង្ឃឹមថា វិស័យបាល់ទាត់នៅឥណ្ឌា នឹងរីកចម្រើនដល់កម្រិតថ្មីក្នុងពេលឆាប់ៗនេះ។”

 

គួររំឭកថា កាលពីឆ្នាំ២០១៧ រូបសំណាក Ronaldo ត្រូវបានសាងសង់ដោយស្នាដៃរបស់ជាងចម្លាក់ Emanuel Santos ត្រូវបានគេរិះគន់បន្ទាប់ពីពិធីដាក់បង្ហាញនៅអាកាសយានដ្ឋាន Madeira ប្រទេសព័រទុយហ្គាល់។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង