×

Liverpool ចាប់អារម្មណ៍ Bukayo Saka របស់ Arsenal

ថ្មីៗនេះ មានរបាយការណ៍មកថា តារាឆ្នើមក្រុម Arsenal កីឡាករ Bukayo Saka កំពុងតែចាប់អារម្មណ៍ជាមួយឱកាស ក្នុងការចូលរួមក្រុមហង្សក្រហម Liverpool នៅពេលដែលគ្រូបង្វឹក លោក Jurgen Klopp បានបង្ហាញាការចាប់អារម្មណ៍ខ្លំាង ទៅលើតារាឆ្នើមសញ្ជាតិអង់គ្លេសរូបនេះ។

 

Saka បានក្លាយជាកីឡាករដ៏គួរឱ្យចាប់អារម្មណ៍បំផុតម្នាក់ ក្នុងក្របខណ្ឌ Premier League សម្រាប់រយ:ពេល ៣ រដូវកាលកន្លងមកនេះ ដោយបានបង្ហាញខ្លួនច្រើនជាង ១០០ ប្រកួតសម្រាប់ក្រុម Arsenal និងថែមទាំងចូលលេងបាន ១៤ ប្រកួត សម្រាប់ជម្រើសជាតិអង់គ្លេសទៀតផង។

 

ដោយសារតែបានមើលឃើញទម្រង់លេងដ៏ល្អរបស់ Saka ទាំងនៅក្លិប និងនៅជម្រើសជាតិបែបនេះ ទើបបានជាធ្វើឱ្យក្រុមហង្សក្រហម Liverpool បានដាក់ការចាប់អារម្មណ៍ខ្លាំង និងថែមទាំងចង់បាន Saka មកពង្រឹងនៅក្នុងតំបន់ប្រយុទ្ធរបស់ Klopp ថែមទៀតផង។

 

គួរឱ្យដឹងផងដែរថា កិច្ចសន្យាបច្ចុប្បន្នរបស់ Saka ជាមួយ Arsenal នឹងដំណើរការរហូតដល់ឆ្នាំ២០២៤ ឯណោះ ហើយយ៉ាងណាក្រុមកាំភ្លើងធំ នឹងប្រឹកប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីអាចរក្សាទុកកីឡាករវ័យក្មេង ដែលមានទេពកោសល្យរូបនេះ ឱ្យបានតាមដែលអាចធ្វើបាន។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង