×

Man UTD យកឈ្នះ Burnley ឡើងឈរលេខ៦ នៅក្របខណ្ឌ Premier League

Manchester United រកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ក្នុងតង់ទី១ ជាលើកដំបូង ក្នុងការប្រកួត Premier League ចាប់តាំងពីខែមករាមក ដោយពួកគេបានយកឈ្នះលើ Burnley នៅទឹកដី Old Trafford ក្នុងលទ្ធផល ៣-១ ។

 

ខ្សែបម្រើ Scott McTominay ស៊ុតបញ្ចូលទីនៅ៨នាទីដំបូង ពីបាល់ដែលព្យាយាមទប់ដោយ Cristiano Ronaldo មុនពេលដែលកីឡាករ Ben Mee របស់ Burnley ធ្វើឱ្យបាល់ចូលទីខ្លួនឯង នៅក្នុងនាទី២៧ ហើយ Cristiano Ronaldo បានបន្ថែមទីគ្រាប់ទី៣សម្រាប់ក្រុមលោក Ralf Rangnick នៅនាទីទី៣៥។ ទោះយ៉ាងណាក្ដី ក្រុមភ្ញៀវ Burnley មានឱកាសតាមបានមួយគ្រាប់វិញ ដោយកីឡាករ Aaron Lennon ពីការទប់បាល់មិនបានល្អរបស់ Eric Bailly។

 

សម្រាប់ការប្រកួតនៅក្នុងវគ្គទី២វិញ មិនមានការស៊ុតបាល់បញ្ចូលទីទេពីសំណាក់ក្រុមទាំងសងខាង ដោយលទ្ធផល Manchester United ៣ Burnley ១ រក្សាដល់ចប់ការប្រកួត។

 

ជាមួយជ័យជម្នះនេះដែរ បានធ្វើឱ្យ Man UTD រក្សាកំណត់ត្រាមិនបរាជ័យ៨លើក បើរាប់តាំងពីពេលលោក Ole Gunnar Solskjaer ត្រូវបានបញ្ចប់តំណែង។ ក្រុមបិសាចក្រហម ពេលនេះបានរំកិលឡើងមកឈរនៅលេខ៦ក្នុងតារាងក្រោយឆ្លងកាត់១៨ប្រកួត ដោយមាន៣១ពិន្ទុ ឃ្លាត៤ពិន្ទុពី Top 4។ រីឯក្រុម Burnley នៅតំបន់កាត់ចោលលេខ១៨ មាន១១ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិភាព២ពិន្ទុ។

 

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

 

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង