គ្រូបង្វឹក Chelsea លោក Thomas Tuchel បានបន្តបង្ហាញអារម្មណ៍មិនសប្បាយចិត្តចំពោះការប្រកួត Premier League ការសម្រេចចិត្តមិនសមរម្យរបស់អាជ្ញាកណ្តាលអំឡុងពេលប្រកួត ស្របពេលកូនក្រុមរបស់លោកជួបបញ្ហារងរបួសយ៉ាងខ្លាំង។
បុរសសញ្ជាតិអាល្លឺម៉ង់ កំពុងជួបបញ្ហាទម្រង់លេងរបស់ក្រុមប្រែប្រួល ហើយលោកបានស្តីបន្ទោសបញ្ហាទាំងនេះលើការរងរបួសរបស់កីឡាករព្រមទាំងបញ្ហាកូវីដ១៩។
Chelsea ក៏បានបន្តបាត់បង់ពិន្ទុប្រជែងពានរង្វាន់ជាមួយក្រុមកំពូលតារាង Manchester City ក្រោយប្រកួតស្មើទល់ក្រុម Brighton ដោយលទ្ធផល ១-១។
ជុំវិញរឿងរ៉ាវនេះ លោក Thomas Tuchel បានឱ្យដឹងថា៖ “ក្នុងកាលៈទេសៈនេះ វាពិបាកសម្រាប់កីឡាករដោយពួកគេខិតខំអស់ហើយ។ ពួកគេកំពុងតែជួបបញ្ហារងរបួសនិងកូវីដ១៩ទៀត ពេលនេះយើងត្រូវទទួលយករឿងគ្រប់យ៉ាង។”
លោក Tuchel ក៏បានរិះគន់ក្រុមអាជ្ញាកណ្តាលដែលបានកាត់សេចក្តីហាក់មិនមានភាពយុត្តិធម៌សម្រាប់ក្រុមលោកទៀតផងអំឡុងការប្រកួតទល់នឹង Brighton កាលពីពេលកន្លងទៅដោយលោកថា៖ “ទម្រង់លេង Brighton ល្អ តែយើងក៏មានឱកាសធំៗច្រើន ប៉ុន្តែអាជ្ញាកណ្តាលមិនព្រមពិនិត្យ VAR ឡើងវិញ ដែលធ្វើឱ្យយើងខកចិត្តខ្លាំងណាស់។”
សូមបញ្ជាក់ថា ក្រោយឆ្លងកាត់២០ប្រកួត Chelsea កំពុងឈរលេខ២បណ្តោះអាសន្នមាន៤២ពិន្ទុ ចំណែកក្រុមកំពូលតារាង Manchester City មាន៥០ពិន្ទុនាំមុខ Chelsea រហូតដល់ទៅ៨ ពិន្ទុ ក្រុមលេខ៣ Liverpool ៤១ពិន្ទុ និង Arsenal លេខ៤ មាន៣៥ពិន្ទុ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕