ក្លិប Man UTD ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងឃើញខ្សែប្រយុទ្ធ Mauro Icardi របស់ Paris st Germain ដើម្បីជំនួស Edinson Cavani នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខ។
ជាការពិត Cavani ត្រូវបានលេចឮថា អាចនឹងចាកចេញពី Man UTD ទៅ Barcelona នៅដើមឆ្នាំ២០២២ ខាងមុខនេះហើយ។ ទន្ទឹមនឹងនេះផងដែរ Man Utd កំពុងត្រៀមនាំយក ខ្សែប្រយុទ្ធចំណូលថ្មី ដោយពួកគេកំពុងសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំ ដែលកំពុងលេងឱ្យក្រុមចាយលុយធំបារាំង។ Man Utd បានបើកភ្លើងខៀវឱ្យ Cavani ចាកចេញ ហើយក្លិបកំពុងតែចាំស្វាគមន៍ Icardi ដែលជាអ្នកមកត្រូវជំនួសតំណែង Cavani ។ ដោយឡែក Juventus ក៏អន្ទះសាចង់បាន Icardi ដែរ ក៏ប៉ុន្តែ Man Utd ជាក្រុមដែលមានប្រៀបជាង ធ្វើឱ្យឱកាសក្នុងការឱ្យ Icardi មកចូលរួមក៏ច្រើនដែរ។
សូមបញ្ជាក់ថា Mauro Icardi បានចាកចេញពី Inter Milan ទៅចូលរួម Paris Saint-Germain កាលពីឆ្នាំ២០១៩ ដោយមកទល់ពេលនេះ រូបគេ បានបង្ហាញខ្លួនឱ្យក្រុមបារាំងចំនួន ៧៦ដង ស៊ុតបាន ៣៦គ្រាប់ និងបានរួមចំណែកឈ្នះពានរង្វាន់ដូចជា Ligue 1 ១សម័យ Coupe de France ១សម័យ Coupe de la Ligue ១សម័យ និងពានរង្វាន់ Trophée des Champions ១សម័យផងដែរ។
កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។
ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕