×

លោក Mauricio Pochettino ត្រៀម​នាំយក Conor Gallagher ពីក្រុម Crystal Palace

អ្នកចាត់ការក្លិប Paris Saint-Germain លោក Mauricio Pochettino ត្រូវបានគេរាយការណ៍ថា កំពុងចាប់អារម្មណ៍ទៅលើសមត្ថភាពកីឡាករ Conor Gallagher ដែលគេកំពុងលេងឱ្យក្លិប Crystal Palace ដោយរកបាន ៦ គ្រាប់និង Assist ៣ លើកឱ្យក្លិបដឹកនាំដោយអ្នកចាត់ការលោក Patrick Vieira។ សម្រាប់អ្នកចាត់ការ PSG ហាក់ពេញចិត្តលើគុណភាពកីឡាករវ័យក្មេងរូបនេះជាខ្លាំង ដោយជឿថា គុណភាពលេងនៅតំបន់បម្រើរបស់គេ គឺសក្តិសមនឹងអាចមកជួយក្លិបបាន។ នេះបើតាមសារព័ត៌មាន The Sun បានចុះផ្សាយ។

កន្លងទៅ ក៏ឮថា Gallagher ក្រោយចប់កុងត្រាខ្ចីជើង នៅរដូវក្តៅ ឆ្នាំនេះ គេមានចិត្តចង់ត្រលប់មក Stamford Bridge វិញ តែយ៉ាងណាគេខ្លួនឯងក៏ដឹងច្បាស់ ថាការប្រជែងតំណែងជម្រើសដំបូង នៅតំបន់បម្រើ គឺពិតជាពិបាក។ ដូច្នេះ គេអាចនឹងចាប់អារម្មណ៍ការផ្ទេរមកក្លិប PSG ក៏ថាបាន មួយផ្សេងទៀតក៏ជាឱកាស អាចបានរួមជើងជាមួយតារាឆ្នើមលំដាប់កំពូល ដូចជា Lionel Messi, Kylian Mbappe និង Neymar ជាដើម។

គួររំឭកដែរថា យុវជនវ័យ ២១ឆ្នាំ គេជាអតីតយុវជនថ្នាលរបស់ Chelsea ហើយមិនទាន់មានឈ្មោះលេងឱ្យឈុតធំនៅឡើយ។ យ៉ាងណាសុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ២០២៥ ឯណោះ គ្រាន់ថាតម្លៃផ្ទេរល្បាក់ ៣០ លានផោន គឺសមរម្យហើយនឹងអាចឱ្យក្លិបអង់គ្លេសបើកភ្លើងខៀវ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង