×

ខ្សែការពារ Axel Tuanzebe គ្រោង​ទៅកាន់​ប្រទេស​អុីតាលី​ជាមួយក្លិប Napoli

ខ្សែការពារ Axel Tuanzebe របស់ក្រុម Manchester United គ្រោងនឹងបញ្ចប់ការផ្ទេរខ្ចីជើងទៅក្លិប ក្នុងប្រទេសអ៊ីតាលីគឺ Napoli ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានចំណាយពេលពាក់កណ្តាលដំបូងនៃរដូវកាលនេះជាមួយ Aston Villa ដោយរូបគេបានចូលលេងបាន ៩ ប្រកួតក្នុងក្របខណ្ឌ Premier League ប៉ុន្តែឥឡូវនេះ នឹងបន្តការអភិវឌ្ឍខ្លួនរបស់គេក្រៅពីទឹកដីអង់គ្លេសនោះគឺការទៅក្របខណ្ឌ Seria A រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។

យ៉ាងណាមិញបន្ទាប់ពីមានភាគរយខ្ពស់ទៅប្រទេសអ៊ីតាលីគេបាបចាប់អារម្មណ៍កីឡាករ Alexis Sanchez និង Romelu Lukaku របស់ Man United ពីអតីតកាលដែលបាន ចាកចេញពី Old Trafford ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

Tuanzebe ត្រូវបានគេដឹងថាជាថ្នាលយុវជនរបស់ Man United គេបានបង្ហាញខ្លួន ៣៧ លើកគ្រាប់កម្មវិធីសម្រាប់ក្លិបចាប់តាំងពីរដូវកាល២០១៥-១៦។
អំឡុងពេលខ្ចីជើងជាមួយក្លិប Aston Villa ខ្សែការពារកណ្តាលលេងបាន ៤៦ ប្រកួត តែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងរយៈពេលមួយរដូវកាលរបស់គេនឹងត្រូវបានបញ្ចប់ជាមួយបន្ទាប់ពី Tuanzebe ត្រៀមផ្ទេរទៅ Napoli ទោះបីជាអ្នកចាត់ការទូទៅរបស់ Villa លោក Steven Gerrard ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាកីឡាកររូបនេះក៏ដោយ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង