×

Romelu Lukaku ទំនង​ជា​ផ្ទេរទៅ Spurs ជួបជុំ​ជាមួយ​លោក Antonio Conte ដែល​ធ្លាប់ឈ្នះ​ពាននៅ Inter Milan ជាមួយគ្នា

Romelu Lukaku អាចចែកផ្លូវពី Chelsea ដើម្បីជួបជុំជាមួយលោក Antonio Conte នៅក្រុម Tottenham Hotspur ។ ខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ មិនស្ថិតក្នុងកីឡាករ១១នាក់ដំបូងរបស់លោក Thomas Tuchel ទេ បន្ទាប់ពីបទសម្ភាសរបស់គេ កាលពីសប្តាហ៍មុន ដោយបាននិយាយថា ខ្លួនចង់លេងឱ្យក្លិប Inter Milan ជាង។

អ្នកគាំទ្រក្រុមតោខៀវ ចង់ឱ្យ Lukaku ចាកចេញ ខណៈពេលដែលអ្នកគាំទ្រអតីតក្លិបរបស់គេ ក៏ហាក់ដូចជាមិនចង់ទទួលយកគេឱ្យលេងនៅក្រុមរបស់ពួកគេម្តងទៀតដែរ។

បន្ទាប់ពីត្រូវបានសួរពីស្ថានភាពរបស់កីឡាករសញ្ជាតិប៊ែលហ្ស៊ិកក្រោយពីក្រុមរបស់គាត់ឈ្នះ ១-០ លើ Watford លោក Conte បានឆ្លើយថា លោកពេញចិត្ត ខ្សែប្រយុទ្ធនេះខ្លាំងណាស់ ប៉ុន្តែគាត់ជាកីឡាកររបស់ Chelsea ។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បានជួយឱ្យ Lukaku ក្លាយជាម៉ាស៊ីនរកគ្រាប់បាល់ បន្ទាប់ពីបានចូលរួមក្រុមរបស់លោក Conte នៅទីក្រុង Milan ពីក្រុមបិសាចក្រហម Man Utd ក្នុងឆ្នាំ២០១៩។

ក្នុងរដូវកាលដំបូងនៅក្លិប Inter Milan, Lukaku ស៊ុតបញ្ចូលទីបាន ៣៤ គ្រាប់នៅគ្រប់កម្មវិធីប្រកួតទាំងអស់។ នៅក្នុងរដូវកាលទីពីរ និងចុងក្រោយរបស់ពួកគេជាមួយគ្នា កាលពីឆ្នាំមុន ពួកគេឈ្នះជើងឯកលីគកំពូលជាដំបូងសម្រាប់ក្លិប Inter Milan ក្នុងរយៈពេល ១១ឆ្នាំ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង