×

Man UTD ចាញ់ប្រកួតដំបូងនៅ Premier League ក្រោមការដឹកនាំរបស់លោក Ralf Rangnick

Manchester United បានរងបរាជ័យលើកដំបូងនៅ Premier League ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្ដោះអាសន្នលោក Ralf Rangnick ដោយចាញ់ក្រុម Wolverhampton នៅទឹកដី Old Trafford ក្នុងលទ្ធផល ១-០។

នេះជាការប្រកួតដំបូងដែល Cristiano Ronaldo ទទួលបានឱកាសពាក់ស្លាកប្រធានក្រុម ក្រោយខ្សែការពារ Harry Maguire ដែលរ៉ាប់រងតួនាទីនេះ អវត្តមានដោយសារបញ្ហារបួស។

 

ទោះយ៉ាងណា ៤៥នាទីដំបូងមិនមានគ្រាប់បាល់ត្រូវបានស៊ុតបញ្ចូលទីនោះទេពីសំណាក់ក្រុមទាំងសងខាង។
បន្តដល់ដើមវគ្គទី២ ក៏មិនទាន់មានគ្រាប់បាល់អាចទម្លុះសំណាញ់ទីដែរ។ ភាពស្ងប់ស្ងាត់បានបន្តដល់ចុងម៉ោងនាទី៨២ ទើបខ្សែបម្រើ Joao Moutinho បានស៊ុតបញ្ចូលទី១គ្រាប់ ដែលជាគ្រាប់បាល់១គ្រាប់គត់សម្រាប់ក្រុម Wolverhampton ក្រោយទទួលបានបាល់ដែលបញ្ជូនពី Adama Traore តែរារាំងមិនបានសម្រេចដោយខ្សែការពារ Phil Jones ដែលបង្ហាញខ្លួនលើទីលានប្រកួតដំបូងសម្រាប់ក្រុមបិសាចក្រហម ក្នុងរយៈពេល៧០៧ថ្ងៃ។

នេះជាជ័យជម្នះរបស់ Wolverhampton នៅកីឡដ្ឋាន Old Trafford លើកដំបូងចាប់តាំងពីឆ្នាំ១៩៨០មក។

សម្រាប់លទ្ធផលនេះដែរ Man UTD បន្ដឈរនៅលេខ៧ក្នុងតារាង Premier League មាន៣១ពិន្ទុ គម្លាតពីក្រុមលេខ៤ Arsenal ៤ពិន្ទុ តែនៅសល់១ប្រកួតក្នុងដៃ ខណៈ Wolves ឈរនៅលេខ៨មាន២៨ពិន្ទុ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង