×

Everton នាំចូលកីឡាករដំបូងពីទីផ្សារដោះដូរក្នុងខែមករា

ក្លិប Everton បានប្រកាសពីការចុះហត្ថលេខាផ្ទេរ ខ្សែការពារ Vitaliy Mykolenko ពីក្លិប Dynamo Kiev នៅដើមឆ្នាំ២០២២នេះ ជាមួយនឹងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ។

Mykolenko ដែលមានតំណែងដើមជាខ្សែការពារស្លាបឆ្វេង ប៉ុន្ដែអាចលេងតំណែងការពារកណ្ដាលបានដែរ ហើយគេជាកីឡាករដំបូងដែលអ្នកចាត់ការ Rafa Benitez នាំចូលក្រុមដំបូងនៅក្នុងទីផ្សារដោះដូរខែមករានេះ។
គេបានរួមចំណែកជួយអ៊ុយក្រែនឈានដល់វគ្គ៨ក្រុមចុងក្រោយ EURO 2020 កាលពីរដូវក្ដៅឆ្នាំមុន ព្រមទាំងបានជួយ Dynamo Kiev ឈ្នះលីគកំពូលអ៊ុយក្រែន កាលពីរដូវកាលមុនផងដែរ។

កីឡាករវ័យ២២ឆ្នាំ នឹងពាក់អាវលេខ១៩ ធ្លាប់ជាកម្មសិទ្ធិរបស់ James Rodriguez ដែលបានចាកចេញទៅចូលរួមក្លិបកាតារ Al Rayyan កាលពីខែសីហា ក្រោយមានបញ្ហា មិនចុះសម្រុងជាមួយលោក Benitez ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង