×

Thiago Silva ខ្សែការពារ Chelsea បន្តកុងត្រា១ឆ្នាំ

Chelsea បានបន្តកុងត្រាឱ្យខ្សែការពារ Thiago Silva មួយឆ្នាំទៀត រហូតដល់ចប់រដូវកាល ២០២២-២៣។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ។

ខ្សែការពារប្រេស៊ីលវ័យ ៣៧ឆ្នាំ បានបង្ហាញខ្លួន ២២លើក សម្រាប់ក្រុមតោខៀវ រហូតមកដល់ពេលនេះ សម្រាប់រដូវកាល២០២១-២២ ។ គេធ្លាប់ជាផ្នែកដ៏សំខាន់ក្នុងតំបន់ការពារ ខណៈដែល Chelsea បានយកឈ្នះ Manchester City ដើម្បីឈ្នះពានរង្វាន់ Champions League កាលពីខែឧសភា ឆ្នាំ២០២១។

Silva ក៏បានរកគ្រាប់បាល់បានចំនួន ៤គ្រាប់ផងដែរ ចាប់តាំងពីចូលរួមជាមួយក្លិបនៅទីក្រុងឡុងដ៍ លើការផ្ទេរដោយឥតតម្លៃខ្លួនពីក្រុមបារាំង Paris St-Germain កាលពីខែសីហា ឆ្នាំ២០២០។

Silva បាននិយាយថា៖ “ខ្ញុំមិនដែលគិតថាខ្ញុំនឹងលេងរយៈពេល ៣ ឆ្នាំនៅក្នុងក្លិបដ៏អស្ចារ្យនេះទេ ដូច្នេះខ្ញុំរីករាយណាស់ក្នុងការស្នាក់នៅមួយរដូវកាលទៀត។”

“ការលេងនៅទីនេះជាមួយ Chelsea គឺពិតជារីករាយ ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងដើម្បីបន្តលេងក្នុងកម្រិតនេះ នៅក្នុងលីគដ៏សំខាន់បំផុតក្នុងពិភពលោក។”

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង