×

ខ្សែប្រយុទ្ធចំណូលថ្មី Ferran Torres របស់ Barcelona ធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Barcelona កីឡាករ Ferran Torres ដែលទើបតែបញ្ចប់ការផ្លាស់មកពីក្លិប Manchester City នឹងបានបង្ហាញខ្លួនឱ្យក្លិបអ្នកមានបុណ្យជាផ្លូវការនោះ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

ដំបូងឡើយ Torres ត្រូវបានរំពឹងនឹងអាចបង្ហាញខ្លួនប្រកួតដំបូងនៅ Spanish Super Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទល់នឹង Real Madrid នៅថ្ងៃទី១២ ខែមករា។ ប៉ុន្តែការបង្ហាញខ្លួនដំបូងរបស់គេពេលនេះត្រូវពន្យារពេលហើយ បន្ទាប់ពី Barca បានប្រកាសថា Torres វិជ្ជមានកូវីដ១៩ ជាមួយមិត្តរួមក្រុម Pedri។

ជុំវិញរឿងនេះ Barcelona បានចេញសេចក្តីថ្លែងការណ៍ថា៖ “កីឡាករ Ferran Torres និង Pedri បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។ យ៉ាងណា ពួកគេនៅមានសុខភាពល្អ និងត្រូវដាក់ខ្លួនដាច់ដោយឡែក ក្នុងផ្ទះរបស់ពួកគេ។”

សូមបញ្ជាក់ថា Ferran Torres ទើបមានវ័យ២១ឆ្នាំ ដោយចូលប្រឡូកក្នុងវិស័យបាល់ទាត់ក្រុមឈុតធំ នៅឆ្នាំ២០១៨ ដោយធ្លាប់ចូលលេងសរុបបាន ១៤០ប្រកួត រកគ្រាប់បាល់បាន ២៥គ្រាប់ឱ្យក្លិប Valencia និង Man City ។

កីឡាករសញ្ជាតិអេស្ប៉ាញ បានចុះកុងត្រារយៈពេល៥ឆ្នាំកន្លះ ជាមួយ Barcelona ដែលគេដឹងថាមានតម្លៃខ្លួន ៤៦,៧លានផោន បូកជាមួយប្រាក់លើកទឹកចិត្តផ្សេងៗ៨លានផោនបន្ថែមទៀត។ Barcelona បានដាក់តម្លៃទិញផ្ដាច់កុងត្រារបស់ Torres ដល់ទៅជាង៨៤១លានផោនឯណោះ។

កុំភ្លេចរង់ចាំទស្សនា កម្មវិធី CBS Fantasy League ដែលចាក់ផ្សាយរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង ២១:០០ – ២២:០០។

ទស្សនាការប្រកួតដ៏ជក់ចិត្តបណ្តើរ ឆាតលេងកម្សាន្តបណ្តើរ ប៉ុន្តែកុំភ្លេចដាក់រូបភាពរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នកនឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង